ទម្លាប់ទាំង៧នោះមាន
ទី១ ត្រូវមានភាពម្ចាស់ការ និងត្រូវចេះទទួលខុសត្រូវលើខ្លួនឯង,
ទី២ ត្រូវគិតហើយសឹមគូដោយចេះកំណត់លទ្ធផលមុនពេលធ្វើសកម្មភាព ,
ទី៣ ធ្វើការងារសំខាន់មុន ,
ទី៤ គិតបែបឈ្នះឈ្នះ មានន័យថា ត្រូវមានគំនិតទូលំទូលាយ ដែលមិនបិទផ្លូវខ្លួនឯង និងអ្នកដទៃ,
ទី៥ គឺស្តាប់ឲ្យយល់សិនមុន នឹងឲ្យគេយល់ពីយើង,
ទី៦សហការដើម្បីឧត្តមប្រយោជន៍ដោយត្រូវផ្តល់តម្លៃនូវភាពផ្សេងគ្នាពីប្រភពដដៃទៀត និងទម្លាប់ល្អ
ទី៧ គឺបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការមើលថែរខ្លួនឯងទាំងផ្លូវកាយ ប្រាជ្ញា ចិត្ត គំនិត និងស្មារតី។
ឯកឧត្តម ខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីរាជការធ្វើការដោយភាពវៃឆ្លាតប្រសើរជាងការប្រឹងធ្វើការងារដោយគ្មានពេលសម្រាក ហើយការអនុវត្តរបៀបនេះនឹងធ្វើឱ្យប្រសិទ្ធ ភាពការងារកាន់តែប្រសើរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបបនេះ ក្នុងសិក្ខាសាលាស្តីពី ទម្លាប់ល្អទាំង៧របស់អ្នកដឹកនាំឆ្នើម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នៅទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម ខៀវកាញារីទ្ធ បានសង្កត់ធ្ងន់ថា សម័យនេះធ្វើការវៃឆ្លាតនឹងមានលទ្ធផលច្រើនជាងធ្វើការខ្លាំង ចំណុចនេះជាទម្លាប់មួយដែលអ្នកធ្វើការគ្រប់គ្នាគួរប្តូរការគិតហើយអ នុវតន៍ការងារតាមបែបថ្មី លឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន លើកឡើងថាបើយើងមានតែសម្ភារៈតែមិនប្តូរទម្លាប់ធ្វើការសម្ភារៈនោះក៏ឥតប្រយោជន៍ដែរ៕
មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90