បាត់ដំបង នាព្រឹកថ្ងៃពុធ1កើតខែផល្គុនឆ្នាំច សំរឹទ្ធិ ស័ក ពស2562 ត្រូវនឹងថ្ងៃទី6ខែមិនាឆ្នាំ2019នៅសាលប្រជុំសាកលវិទ្យាល័យបាត់ដំបង(uBB)មានសន្និសិទសារព័ត៏មានស្ដីពីព្រឹត្តការណ៍ សង្រ្កានបាត់ដំបងឆ្នាំ2019
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ច័ន្ទ សុផលតំណាងរាស្រ្តមណ្ឌុលបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ស រដ្ឋា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងអ្នកសារព័ត៍មាននឹង ក្រុមយុវជនជាច្រើនទៀត។
ឯកឧត្តម សរដ្ឋាប្រធានសហភាពសហព័ន្ធយុវជនបានមានមតិថា ការរីកចំរើននៃសង្រ្កានឆ្នាំនេះបានកើនឡើងដោយមានអ្នកចូលរួមគ្រាំទ្រជាច្រើនចំណែកឯកឧត្ត សឿម ប៊ុនរិទ្ធអភិបាលរងខេត្តមានមតិថា សង្រ្កានឆ្នាំនេះប្រសើរជាងឆ្នាំមុនព្រោះការខ្វះខាត់យើងអាចដោះស្រាយបាន។