បាត់ដំបង នៅព្រឹកថ្ងៃប្រហស្បតិ៍2កើតខែផល្គុនឆ្នាំច សំរិទ្ធ ស័ក ពស2562ត្រូវនឹងថ្ងៃទី7ខែមិនាឆ្នាំ2019ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌុលបាត់ដំបង បានអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរទិវាអន្តជាតិនារី8មិនាខួបលើកទី108
ក្រោមប្រធានបទ(លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឌន៏ធនធានមនុស្យ)ដែលប្រព្រឹត្យទៅនៅសាលមហាស្របស្ទឹងសង្កែ។
ពិធីអបអរសាទរទិវាអន្តជាតិនារី8មិនាត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក នូវការតស៊ូនិងគំរូវីរៈភាពរបស់នារីៗ ក្នុងការទាមទាសិទ្ធសេរីភាពនិងគេចផុតពីទង្វើជិះជាន់នានា។