ខេត្តបទ្ទាយមានជ័យ :- ថ្មីៗនេះប្រជាពលរដ្ឋនៅភូមិ ខ្លាងាប់ ឃុំ ម៉ាឡៃ ស្រុកទួលពង្រ ខេត្ត បន្ទាយមានជ័យ បានអំពាវនាវឲ្យលោក អភិបាលខេត្ត អភិបាលខេត្ត បន្ទាយមានជ័យ ព្រម ទាំង រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការទៅលើអាជីវកម្មរណ្ដៅដីគ្មានច្បាប់អនុញ្ញាតរបស់ឈ្មួញឈ្មោះ ជូ នៅក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា ឈ្មួញឈ្មោះ ជូ ធ្វើអាជីវកម្មរណ្ដៅដីដោយគ្មានច្បាប់អនុញ្ញាតនិងខុសបទដ្ឋានបច្ចេកទេស គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះលោក អភិបាលខេត្ត បន្ទាយមានជ័យ គួរពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះរថយន្តដឹកអាចម៍ដីរបស់ឈ្មួញឈ្មោះ ជូ បើកបរក្នុងល្បឿនលឿនៗងាយបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឲ្យមានធូលីដីហុយទៅលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។
ប្រភពពី ប្រជាពលរដ្ឋបានបន្តថារណ្ដៅដីនេះ បានធ្វើការឈូសឆាយអស់រយជាយូខែឆ្នាំមកហើយ ហើយក៏មិនដែលផ្ដល់ព័ត៌មាន ដល់ភូមិឃុំនោះឡើយ ជាក់ស្ដែងកាល់ពីថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០នាទី ក្រុមព័ត៌មានយើងបានចុះដល់ផ្ទះលោក មេភូមិ អឹម សាន ដើម្បីសួរនាំអំពីរណ្ដៅដីគ្មានច្បាប់នេះ តែលោក មេភូមិ អឹម សានបានបដិសេធលោកមិនបានដឹងទេបន្ទប់មកក្រុមការងារ យើងបានតេ ទូរសព្ទទៅកាន់លោកមេឃុំ ទឹម ម៉នលោកក៏បដិសេធថាលោកមិនដឹងដូចគ្នា។
ដូច្នេះហើយ បានជាក្រុមព័ត៌មានក៏ដូចជាប្រជាពលរដ្ឋធ្វើការ អំពាវនាវឲ្យលោក អភិបាលខេត្ត បន្ទាយមានជ័យ ក៏ដូចជា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការទប់ស្កាត់ គ្រឿងចក្រគ្មានច្បាប់នេះដោយហេតុថា ឈ្មួញម្ចាស់រណ្ដៅដីធំៗជ្រៅៗមិនអនុវត្តន៍ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតផងនោះ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា រណ្ដៅដីដ៏ធំនិងជ្រៅហើយគ្មានច្បាប់អនុញ្ញាតមួយកន្លែងជារបស់ឈ្មួញឈ្មោះ ជូ នៅភូមិខ្កាងាប់នេះ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ជូ បានប្រើប្រាស់រថយន្តដឹកជញ្ជូនអាចម៍ដីរាប់រយជើងក្នុងមួយថ្ងៃៗធ្វើឲ្យខូចផ្លូវជាបន្តបន្ទាប់ ហើយធូលីដីហុយចូលផ្ទះប្រជាពលរដ្ឋសូម្បីតែហូបបាយមិនចង់កើតផង។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីដែលមានជម្រៅរហូតជាង១០ម៉ែត្រងាយធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វ ហើយរថយន្តដឹកអាចម៍ដីដែលបើកបរក្នុងល្បឿនលឿនអាចបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់។
ដោយសារទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំងឡើងៗទើបប្រជាពលរដ្ឋក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យលោក អភិបាលខេត្ត បន្ទាយមានជ័យ ក៏ដូចជា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការពិនិត្យទៅលើអាជីវកម្មរណ្ដៅដីក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។