ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះចំណាប់អារម្មណ៍ល្បែងស៊ីសងលេងយ៉ាងគគ្រឹកគគ្រេងគ្មានមន្ត្រីណាហ៊ានបង្ក្រាបដោយសារអ្វីទៅ

ល្បែងស៊ីសងលេងយ៉ាងគគ្រឹកគគ្រេងគ្មានមន្ត្រីណាហ៊ានបង្ក្រាបដោយសារអ្វីទៅ

-

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មោះ ហេង និង​ឈ្មោះ លឹម ព្រមទាំងមេការឈ្មោះ ធឿនបាន​បើក​សង្វៀន​បញ្ជល់មាន់ ក៏ដូចជា​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ដូង​៧​ដើម​យ៉ាង​ពេញបន្ទុក ព្រោះ​អភិបាលស្រុក​មេមត់ ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេpM បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​ឲ្យ​ដឹងថា អ្នក​ចូល​លេងល្បែង​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​មេមត់ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មកពី​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ដទៃទៀត ហើយ​ក្នុង​មួយថ្ងៃៗ​ម្ចាស់​វង់ល្បែង​ស៊ីសង​ឈ្មោះ ហេង និង​ឈ្មោះ លឹម ប្រមូល​លុយ​បាន​រាប់ម៉ឺន​រាប់សែន​ដុល្លារ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អភិបាលស្រុក​មេមត់ ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ ហេង និង​ឈ្មោះ លឹម ដែលជា​មេ​ល្បែងស៊ីសង​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​ក៏ដូចជា​ល្បែង​អាប៉ោង​យូគី កើតឡើង​យ៉ាង​រាលដាល​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ដូង​៧​ដើម ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នោះដែរ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគេ​គ្មាន​លទ្ធភាព​បង្ក្រាប​ល្បែងស៊ីសង​ដែល​ឈ្មោះ ហេង និង​ឈ្មោះ លឹម កំពុងបើក​ដំណើរការ​យ៉ាង​រលូន​នោះទេ ព្រោះ​មេ​ល្បែងស៊ីសង​ទាំង​២​នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។ ជាក់ស្ដែង​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​មើលរំលង​ទៅវិញ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ បាន​កត់សម្គាល់ថា ចាប់តាំងពី​ឈ្មោះ ហេង និង​ឈ្មោះ លឹម បើក​ល្បែងស៊ីសង​នៅ​ចំណុច​ដូង​៧​ដើម គឺ​បទល្មើស​នានា​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​បទល្មើស​ផ្សេងៗ​ទៀត​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​ឃុំ​ដារ និង​ឃុំ​ដទៃទៀត​ក្នុងស្រុក​មេមត់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនោះផង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...