ថ្ងៃទី28ខែធ្នូឆ្នាំ2019 តាមប្រភពពីប្រជាពលរដ្ឋតែងសិបសៀវគ្នាថា ក្រុមហ៊ុនជីករណ្ដៅយកអាចម៍ដីរបស់ក្រុមហ៊ុនរបស់លោក ហេង អេង មួយនេះ គ្មានមន្ត្រីណាហ៊ានប៉ះពាលនោះឡើយ ព្រោះលោកអាងមានច្បាប់ចេញពីច្រកចេញចូលខេត្ត។
យ៉ាងណាមិញរយះកន្លងមកបែកធ្លាយរឿងជីករណ្ដៅយកអាចម៍ដីដល់ក្បាលប្រេតម្ដងមកហើយ តែស្ងៀមស្ងាត់ទៅវិញ ប្រជាពលរដ្ឋដាក់ការសង្ស័យម្ដងទៅហើយ
តែអីលូវក្រុមហ៊ុនរបស់លោក ហេង អេង បានជីករណ្ដៅយកអាចម៍ដីនៅជិតនោះមួយទៀត ស្ថិតនៅក្នុងភូមិច្រាបក្រសាំង ឃុំវត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយការលើកឡើងដដែល គឺមានច្បាប់
ចំណែក លោក អ៊ា មាឃ ជាប្រធានមន្ទីរ៉ែនឹងថាមពលខេត្តបាត់ដំបងបានអោយដឹងថា ក្នុងការជីករណ្ដៅយកអាចម៍ដីនោះ គឺច្បាប់អនុញ្ញាតិអោយតែ 3ម៉ែតកន្លះ ក្រៅពីរនោះគឺខុសច្បាប់ហើយ
អាស្រ័យហេតុនេះប្រជាពលរដ្ឋស្នើសុំដល់លោក ងួន រតនៈ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំងចុះសើបអង្គេតនៅក្រុមហ៊ុនរបស់លោក ហេង អេង នោះផង ដើម្បីកុំអោយជីករណ្ដៅយកអាចម៍ដីជ្រៅខ្លាំងពេក។