ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ការបង្ក្រាបទីតាំងសង្វៀនប្រជាល់មាន់មួយកន្លែងនៅក្រុងបាត់ដំបង

ការបង្ក្រាបទីតាំងសង្វៀនប្រជាល់មាន់មួយកន្លែងនៅក្រុងបាត់ដំបង

-

-កាលពីរសៀលអាទិត្យ​ ១រោច​ ខែ​មាឃឆ្នាំកុរ​ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ត្តម​ ឧត្តម​សេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជាមតិដឹកនាំរបស់​លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នង​ការរងផែនការងារព្រហ្មទ័ណ្ឌ​ នាវេលាម៉ោង ១៥និង​៤៥នាទី នៅចំណុចភូមិច្រាបក្រសាំង សង្កាត់​ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ ដែលមានលោកវរ​សេនីយ៍​ទោ​ ឈឿង​ គឹមសុង​ ជាអ្នកដឹកនាំ​បានចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ជល់មាន់ដាក់ប្រាក់) មួយកន្លែងនិងនាំខ្លួនអ្នកប្រព្រឹត្ត ចំនួន ០៦នាក់ ។
-វត្ថុតាងដកហូតរួមមាន ៖

  • ម៉ូតូចំនួន ២២ គ្រឿង
  • សង្វៀនជល់មាន់ចំនួន ០២
  • មាន់ជល់ចំនួន ០៣ក្បាល
  • ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១
  • ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ ចំនួន ០១
  • ប្រាក់ខ្មែរ ចំនួន ១៥ ម៉ឺនរៀល
    បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការ​សាកសួរអ្នកប្រព្រឹត្តិដេីម្បីអនុវត្តតាមនីតិវិធី។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...