ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់-មុខសញ្ញាជាជនស័ង្ស​យចំនួន០២នាក់ក្នុងករណីកាច់សោលួចយកម៉ូតូ

-មុខសញ្ញាជាជនស័ង្ស​យចំនួន០២នាក់ក្នុងករណីកាច់សោលួចយកម៉ូតូ

-



-កាលពីថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​ តាមបទ​បញ្ជា​របស់ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​​នគរបាលខេត្តបាត់ដំបង និងដោយ​បានការសម្របសម្រួលលើ​នីតិ​វិធីពី​លោក នួន សានព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង ផង​នោះលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ​បានដឹកនាំកម្លាំងនគរបាលក្នុងផែនដែលមាន​លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយ​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមជាមួយកម្លាំង ក្រុមអន្តរា​គមន៍បង្ការបង្ក្រាបធ្វេីការស្រាវ​ជ្រាវករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោលួចយកម៉ូតូ ) មួយករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ ជា ឆេង ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិរំចេក ០៣សង្កាត់​រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាជនដៃ​ដល់​ធ្វើសកម្មភាពកាច់សោយកម៉ូតូ )
២-ឈ្មោះ ហេង សន្ថា ភេទប្រុស អាយុ ៣៩ ឆ្នាំមានទីលំនៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ( ជាអ្នកទទួលផល )
*វត្ថុតាងដកហូតបានរួមមាន ៖

  • ម៉ូតូចំនួន ០២គ្រឿងម៉ាក zoomer x ដែលជនសង្ស័យធ្វើសកម្មភាពលួចបាន
  • សោរាងអក្សរតេ សម្រាប់ធ្វើសកម្មភាព​កាច់សោចំនួន០១
  • តួណឺវីសចំនួន០១
  • កូនសោសម្រាប់ដោះស្លាកលេខ​ម៉ូតូចំនួន០១
  • វីសសម្រាប់ចាប់ស្លាកលេខម៉ូតូចំនួន ០៤គ្រាប់
  • ខ្ចៅសម្រាប់ចាប់ស្លាកលេខចំនួន ០៣គ្រាប់
  • ខោជើងវែងពណ៌ខ្មៅចំនួនមួយដែលជន​សង្ស័យស្លៀកធ្វើសកម្មភាពកាច់សោម៉ូតូ ។

តាមការស្រាវជ្រាវម៉ូតូទាំង០២គ្រឿង​នេះជន​សង័្សយខាងលេីបានធ្វេីស​កម្មភាពកាច់សោ​លួច​យកនៅក្នុងក្រុងបាត់ដំបងនាពេលថ្មីៗកន្លងទៅ​នេះ។

បច្ចុប្បន្នការិយាល័យជំនាញកំពុង​ក សាងសំ​ណុំរឿងបញ្ជូនទៅ​សា​លា​ដំ បូងខេត្តបាត់ដំបងដើម្បីចាត់ការតាម​ផ្លូវច្បាប់។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...