ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ប្រជាពលរដ្ឋមូលដ្ឋានលើកឡើងថាល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកគ្មានអាជ្ញាធរណាហ៊ានបង្ក្រាបឡើយ

ប្រជាពលរដ្ឋមូលដ្ឋានលើកឡើងថាល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកគ្មានអាជ្ញាធរណាហ៊ានបង្ក្រាបឡើយ

-


ខេត្តកែប : បច្ចុប្បន្ននេះមានមហាជនជាច្រើនកំពុងតែឆ្ងល់ថា តើហេតុអ្វី?បានជាលោកកែន សត្ថា អភិបាលខេត្តកែប និងលោកបែន តារា ស្នងការខេត្តកែប មិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ អាប៉ោង និងយូគី ដែលមានទីតាំងចំណុចចំការស្វាយជាប់ផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិចំការដូង ឃុំ.ស្រុកដំណាក់ចង្អើ ខេត្តកែប មួយនេះសោះតើមានមូលហេតុអ្វី???ហើយនៅបច្ចុប្បន្ននេះកំពុងបើកលេងយ៉ាងរលូន។
បើយោងតាមប្រភពបានរាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗបើនិយាយពីម៉ូតូដែលអ្នកញៀនល្បែងចូលទៅលេងមិនក្រោម៣០០.ទៅ៣៥០ គ្រឿង ហើយបើរថយន្ដវិញមិនក្រោម៨០គ្រឿងនោះទេហើយតែរថយន្ដស៊េរីទំនើប។
ហើយពលរដ្ឋដែលរស់នៅជិតទីកន្លែងសង្វៀនជល់មាន់ អាប៉ោង និងយូគីនោះបានឲ្យដឹងថា រាល់ថ្ងៃមានអ្នកញៀនល្បែងរាប់រយនាក់ជិះម៉ូតូ រថយន្ដ ចូលទៅលេងសប្បាយហ៊ោកញ្ជ្រៀវលាន់រំពង(អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ)។
ហើយពលរដ្ឋបានបន្តទៀតថា ម្ចាស់បនល្បែងខាងលើមួយនេះជាអ្នកមានអំណាចនៅក្នុងខេត្តកែប អញ្ចឹងហើយបានជាខាងអាជ្ញាធរ សមត្តកិច្ចជំនាញខេត្តកែបមិនចុះបង្ក្រាប។
សូមបញ្ចាក់ថា ក្នុងការភ្នាល់មាន់ជល់ អាប៉ោង និងយូគីចាញ់ឈ្នះលុយរាប់រយ រាប់ពាន់ រាប់មឺុនដុល្លាឯណោះ។
ដូច្នេះពលរដ្ឋក៍ដូចជាមហាជន សូមអំពាវនាវនិងស្នើសុំដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាមើលមន្ត្រីអាជ្ញាធរសមត្ថកិច្ចខេត្តកែបផង មូលហេតុអ្វីបានជាមិនហ៊ានបង្ក្រាបល្បែងសុីសងមួយខាងលើនេះ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...