បន្ទាយមានជ័យ÷ ល្បែង ឆ្នោត ហ្គេម និង ចាក់បាល់ តាមអនឡាញរីកដូចផ្សិត បង្អួតសមត្តកិច្ច ក្រុងប៉ោយប៉ែត ។ ដូចជា អនឡាញ ចាក់បាល់មួយនេះនៅចំនុចក្រោយវត្ត ប៉ាលីឡៃស្ថិតក្នុងភូមិក្បាលស្ពានពី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពបានអោយដឹងថា ទីតាំងល្បែងអនឡាញ និង ចាក់បាល់មួយនេះ គឺបើកលេងជារៀងរាល់ថ្ងៃ ទោះបីជាមានបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជារអោយស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទៅបិទ និងបង្រ្កាបឲ្យបានជាដាច់ខាត មិនត្រូវអោយមានតទៅទៀតនោះទេ ។
តាមប្រភពបានប្រាប់ថា ទីតាំងល្បែងអនឡាញ និងចាក់បាល់មួយនេះ អាចបើកដំណើរការបានយ៉ាងរលូនបែបនេះ ដោយសារមានអ្នកធំម្នាក់ នៅពីក្រោយខ្នង ទើបគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្រ្កាប។ មហាជនលើកឡើងថា គោលនយោបាយទាំង៩ចំនុចដើម្បី ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសេនៅត្រង់ចំនុចទី៥ គឺគ្មានន័យចំពោះសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតឡើយ។ មហាជនលើកឡើងថា ល្បែងអនឡាញ និង ចាក់បាល់មួយនេះ ប្រហែលជាលោកអធិការទុកលម្អរក្រុងប៉ោយប៉ែតហើយមើលទៅ ទើបមិនបង្រ្កាបយ៉ាងដូច្នេះ។ ទីតាំងល្បែងអនឡាញ និង ចាក់បាល់តែមួយកន្លែងប៉ុណ្ណោះនោះទេ គឺនៅទីតាំងមួយចំនួនទៀត ក៏បានបើកដំណើរការឲ្យទៅចាក់ភ្នាល់ដោយសេរីដដែល ដែលកំពុងផ្ទុយជាមួយបទបញ្ជាររបស់ថ្នាក់ដឹកនាំ ។
ក្នុងនោះផងដែរ តាមការសង្កេតជាក់ស្តែងនៅក្នុងក្រុងប៉ោយប៉ែតយើងបច្ចុប្បន្ន ដែលស្ថិតក្រោមការដឹកនាំរបស់លោក ធិន សុិនដេត ជាអធិការនគរបាលក្រុងប៉ោយប៉ែត បានផ្ទុះកក្រើកករណី លួច ឆក់ និង ប្លន់ ជាបន្តបន្ទាប់ គួរឲ្យកត់សំគាល់ ។
ដូច្នះហើយប្រជាពលរដ្ឋសុំសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យគួដាក់កំលាំងចុះស៊ើបអង្គេតនៅល្បែងស៊ីសងទាំអស់នោះផងទាន។