ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់មន្ត្រីអាជ្ញាធរនិងសម្ថកិច្ចមូលដ្ឋានឃុបឃិតអោយសង្វៀនប្រជល់មាន់មួយកន្លែងលេងដោយសេរី

មន្ត្រីអាជ្ញាធរនិងសម្ថកិច្ចមូលដ្ឋានឃុបឃិតអោយសង្វៀនប្រជល់មាន់មួយកន្លែងលេងដោយសេរី

-

ខេត្តរតនគីរី៖ឈ្មោះជាងតន-មករានិងឈ្មោះ សិដ្ឋកំពុងតែល្បីល្បាញ ពេញបន្ទុកលើទឹកដីខេត្ដរតនគីរីហើយមានឥទ្ធិពលខ្លាំងជាងព្រះឥន្ទទៅទៀត ទើបបានជាលោកអភិបាលខេត្ត លោកស្នងការនិងមេប៉េអឹម ខេត្ដរតនគីរី មិនហ៊ានក្បែរទុកអោយ ជាងតន បើកលេងយ៉ាងរំភើយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបទាល់តែសោះ ? ព្រោះអស់លោកសមត្ថកិច្ចនៅក្នុងខេត្តចាត់ទុកជាឆ្នាំងបាយសំរាប់ពួកគាត់ទើបបានជារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងនៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២០នេះថាទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងសង្វៀនជល់មាន់ស្ថិតនៅក្នុងក្នុងចំការកៅស៊ូ​ពៅសៀក ស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុងនិង​ស្ថិតនៅក្នុងព្រៃចំការ១នៅសង្កាត់ឡាបាសៀក ក្រុងបានលុងខេត្តរតនគីរី(ដែលថៅកែមានឈ្មោះសិដ្ឋជាមន្រ្តីយោធា) ហើយមានឈ្មោះជាងតនជាអ្នកមេការមើលការខុសត្រូវក្នុងបនល្បែងនេះ។ទីតាំងល្បែងស៊ីសងបៀរ អាប៉ោងរបស់លោកសិទ្ធដ៏ធំមួយកន្លែងនេះបានធ្វើការបើកលេងមួយអាទិត្យមកហើយ ដោយរត់ការអោយសមត្ថកិច្ចនិងអាជ្ញាធរអស់ហើយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ ជារៀងរាល់ថ្ងៃមានអ្នកលេងល្បែងជិះឡានទំនើបៗមកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលគឺស្វាគមន៍ ២៤ម៉ោងលើ២៤ម៉ោងតែម្តង ។ រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាក៏ដោយ មិនហ៊ានបង្ក្រាបឡើយ។ហើយល្បែងស៊ីសងបៀរនឹងអាប៉ោងសង្វៀនជល់មាន់ នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយនាក់ទាំងនោះលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិ-ឃុំឡើយ។ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តរតនគីរីនិងលោកស្នងការខេត្តសូមមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះបង្ក្រាបទីតាំងនេះផងទាន៎ដើម្បីចៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិ-ឃុំ ។ពលរដ្ឋសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ហើយទើបមិនហ៊ានបង្ក្រាបល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតនដ៏ធំមួយកន្លែងនេះឬខ្លាចបែកឆ្នាំងបាយទើបមិនហ៊ានបង្ក្រាបបែបនេះ ?កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពីគោល នយោបាយភូមិ–ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះពាក្យថាភូមិឃុំទាំង៩ចំណុច។
តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្ភពីភាពអសន្តិសុខនិងភាពអសមត្ថភាពនៅក្នុងភូមិ-ឃុំត្រង់ដែលស្ថិតនៅនិងក្រុងខេត្ដរតនគីរីដែលល្បែងស៊ីសងបៀរនិងអាប៉ោងជល់មាន់របស់ជាងតនបាននឹងកំពុងបើកលេងរាល់ថ្ងៃ។ជុំវិញករណីខាងលើនេះដែរលោកអធិការក្រុងបានលុងមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទមិនអាចទាក់ទំនងបាន។ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតននេះដែរឬទេ? ។ ពាក់ពន្ធ័និងការបើកសង្វៀនជល់មាន់ បៀរអាប៉ោងរបស់ឈ្មោះតននេះអង្គភាពយើងមិនអាចសុំការបំភ្លឺបានឡើយពីលោកស្នងការយិន ចំណាន៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...