ក្រចេះ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញឈើ ជើងខ្លាំង ដែលកំពុងល្បីល្បាញ សព្វថ្ងៃក្នុងខេត្តក្រចេះ ខាងដឹកជញ្ជូន ផលអនុផលព្រៃឈើ ដែលមិន ញញើតច្បាប់ របស់រដ្ឋាភិបាលកម្ពុជា នោះ ដែលមានឈ្មោះ ចាន់ បច្ចុប្បន្ននេះគេ កំពុងសម្រុកដឹកឈើ ចូលមកក្នុងស្រុកព្រែក ប្រសព្វជារៀងរាល់យប់ នៅក្នុងទឹកដីនៃស្រុក ព្រែកប្រសព្វ ។
ប្រភពបានឲ្យដឹងថា ឈ្មួញរូបនេះបានធ្វើសកម្មភាពដឹកជញ្ជួន ឈើ ចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ស្រុកព្រែប្រសព្វ ហើយឆ្ពោះទៅកាន់កំពង់ដរ តាយី ឬ ហៅថា កំពង់ដរ ព្រែកតាហ៊ុក (ត្រើយម្ខាង) ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ប្រភពបន្តទៀតថាក្នុងមួយយប់ៗមិនក្រោម ១០ទៅ១៥ឡានទេ ដោយ ពុំមានសម្ថកិច្ចជំនាញណាបង្ក្រាប និង ធ្វើអោយឈ្មួញរូបនេះ ស្ទះជំនួញឈើរបស់គេឡើយ។
ប្រជាពលរដ្ធដែលរស់នៅក្នុងស្រុកព្រែកប្រសព្វ ដែលបានឃើញក្បួនរថយន្តដឹកឈើរបស់ មេឈ្មួញឈ្មោះ ចាន់ ! មានការហួសចិត្តថា បើប្រជាពលរដ្ឋវិញ ដឹកឈើបន្តិចបន្តួចយកមកធ្វើផ្ទះសំរាប់ស្នាក់នូវនោះ ត្រូវពួកមន្ត្រីមេព្រៃមន្ត្រីបរិស្ថាន និយាយ រួម គ្រប់លំដាប់ថ្នាក់ ត្រូវចាប់ឃាត់ បញ្ជួនយកទៅ ផាកពិនយ័ ជាប្រាក់ ឬជំរិតទាប្រាក់ នៅនិងកន្លែងច្រើនៗហួសពីការស្មាន ចំណែក លោក ចាន់ ! ដឹកឈើយ៉ាងគគ្រឹកគគ្រេងវិញគឺ មិនមានក្រុមមន្ត្រីណាហ៊ានក្អកឡើយ។ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្សយ័ថា នេះមកពីមេឈ្មួញ ឈ្មោះ ចាន់ ! ខាងលើនេះ មានខ្នងបង្អែករឹងមាំ ឬមានអំណាចខ្លាំងខ្លាហើយមើលទៅទើបបានជំនាញទាំងនោះ ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត ដែលគ្រប់គ្រងដោយលោក វ៉ា ថន ! អភិបាលខេត្តក្រចេះ នោះនៅតែមិនមានវិធានការទស្កាត់ដដែរ នេះប្រហែលជាគេ បានត្រូវរូវគ្នាទទួលបានលាភសក្ការៈផលប្រយោជន៍ ពីឈ្មួញ ជាប្រពន្ធ័ ផ្តូរជាថ្នូរមិនធ្វើការបង្ក្រាបដើម្បីទុកអោយមេឈ្មួញរូបនេះបន្តសកម្មភាពរៀងរាល់យប់ថ្ងៃ។
ចំណែកករណី មេឈ្មួញដែលកំពុងតែបំផ្លិចបំផ្លាញ ព្រៃឈើដោយខុសច្បាប់ខាងលើនេះ សំណូម ពរ ឯកឩត្តម នាយឩត្តម សេនីយ៍ សៅ សុខា ! មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលឯកឩត្តម ជាប្រធានគណៈ កម្មាធិការបង្ក្រាបបទល្មើសធន់ធាន់ធម្មជាតិទូទាំងប្រទេស សូម ឯកឩត្តម មេត្តាទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលមេឈ្មួញកំពុងតែសម្រុកដឹកកើតឡើងនៅក្នុងដែនដីស្រុកព្រែកប្រសព្វនេះផង បើពុំនោះទ ព្រៃឈើនៅតំបន់ព្រៃឡង់និងរងការវិនាសហិនហោចពីសំណាក់ មេឈ្មួញឈ្មោះ ចាន់ ! នេះជាក់ជាពុំខាន៕