ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ល្បែងសង្វៀនប្រជល់មាន់និងអាប៉ោដ៏ធំមួយប្រហែលសែនលោកអភិបាលខណ្ឌឬស្សីកែវត្រូវហើយ បានជាមិនហ៊ានបង្ក្រាប

ល្បែងសង្វៀនប្រជល់មាន់និងអាប៉ោដ៏ធំមួយប្រហែលសែនលោកអភិបាលខណ្ឌឬស្សីកែវត្រូវហើយ បានជាមិនហ៊ានបង្ក្រាប

-

( ភ្នំពេញ)៖  កាលពីពេលកន្លងទៅថ្មីៗនេះលោកជា  ពិសី អភិបាលខណ្ឌឫស្សីកែវបានបញ្ជារកម្លាំងខណ្ឌ រួមជាមួយ កម្លាំងប្រជាការពារផងដែរ បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ នៅរសៀលថ្ងៃទី១ ខែកុម្ភះឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ស្រាប់តែការបង្ក្រាបមិនបានប៉ុន្មានថ្ងៃផងស្រាប់តែសង្វៀនជល់មាន់ និងអាប៉ោងមួយនេះចាប់ដំណេីរការឡេីងវិញជាធម្មតាដ៏ដែល គេបានដាក់ការសង្ស័ទៅលោកអភិបាលខណ្ឌរូបនេះគ្រាន់តែជាល្បិចគោះទឹកបង្អេីលត្រីអោយចូលស៊ងតែប៉ុណ្ណោះឫក៍ជាឆាកល្ខោនលែងអោយល្អមេីលតែប៉ុណ្ណោះ។

ពលរដ្ឋរស់នៅជិតក្បែរសង្វៀនបានអោយដឹងថាចាប់តាំងពីសង្វៀនជល់មាន់នេះបេីកសារជាថ្មីមកមានសភាពរញ៉េរញ៉ៃ រកតែដេកពួន ពេលម៉ោងសម្រាកការងារ ស្ទើរពំុបានដោយសំឡេងហ៊ោកញ្រៀវម៉ូតូឡានបេីកចេញចូលរកតែកន្លែងចតនិងចូលផ្ទះរបស់ខ្លួនស្ទេីរពុំកេីតមិនដឹងជាខាងណាខាងណីខ្លះទេ។

ពលរដ្ឋបន្តទៀតថាសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយនេះបេីកបានទាល់តែសែនព្រេនអស់លោកអាជ្ញាធរគ្រប់ជាន់ថ្នាក់ទេីបបេីកដំណេីរការបានយ៉ាងរលូនបែបនេះជាពិសេសគឺលោកជា​ ពិសី អភិបាលនៃគណ:អភិបាលខណ្ឌឫស្សីកែវ ណឹងតែម្តងទេីបអាចដំណេីរការបានយ៉ាងរលូនបែបនេះ។បានជាម្ចាស់សង្វៀនជល់មាន់ហ៊ានទាំងអួតក្តែងៗប្រាប់ក្រុមអ្នកញៀនល្បែងទាំងអស់នោះថាលែងម៉ាសេរី ព្រោះគេយកលុយបិតមាត់សមត្ថកិច្ចអស់រាប់ពាន់ឯណោះចឹងចេះតែលេងទៅកុំមានការភ័យព្រួយអារឿងសមត្ថកិច្ចគេមកចាប់នោះ។

អីយ៉ាសំដីដ៍មានឥទ្ធិពលរបស់ម្ចាស់សង្វៀនពិតជាធ្វេីអោយក្រុមអ្នកញៀនល្បែងមានភាពកក់ក្តៅមែនហ្ន៎៎នេះគឺជាអំណាចទឹកលុយគឺអញ្ចឹងលោកអាជ្ញាធរមានភ្នែកមិនចេះមេីលមានត្រចៀកមិនចេះស្តាប់។
នៅពេលថ្មីៗនេះឮថាបានផ្អាកមួយរយះខ្លីវិញដោយមូលហេតុថាដឹងដល់បងប្អូនអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅទីនោះទេីបម្ចាស់សង្វៀនធ្វេីការផ្អាកសិនចាំស្ងាត់ទើប ដំណើរការឡេីងវិញ។បងប្អូនអ្នកសារព័ត៌មានបានលួចបង្ហេីបប្រាប់ឈ្មោះម្ចាស់សង្វៀនប្រាប់ដល់អង្គភាយេីងឲ្យដឹងថាទី១ ឈ្មោះ.និត  ទី២.ឈ្មោះ ភាព និងមានឈ្មោះឧកញ៉ម្នាក់ជាអ្នកនៅពីក្រោយខ្នងផងដែរសម្រាប់ជះលុយឈឹបៗដល់សមត្ថកិច្ចខណ្ឌឫស្សីកែវតែម្តង។

មជ្ឈដ្ឋានមួយចំនួនបានលេីកឡេីងថាតេីវាសនាសង្វៀនជល់មាន់មួយនេះពិតជាមានរាសី ខ្ពស់ណាស់ហើយបានបេីកលែងបានយ៉ាងរលូនបន្តទៅទៀតបែបនេះ ដែលបញ្ហានេះស្ថិតក្រោមការគ្រប់គ្រងរបស់លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ មែនឫយ៉ាងណា

ខ្ញុំបាទអ្នកសារព័ត៌មាននិងក្រុមការងាររិះគន់ក្នុងន័យស្ថាបនាតែបើខ្ញុំបាទធ្វើការសរសេរទៅមានត្រង់ចំណុចណាដែលមិនត្រឹមត្រូវខ្ញុំបាទនឹងរង់ចាំបកស្រាយសារជាថ្មីចំពោះមន្ត្រីដែលពាក់ព័ន្ធ សូមអរគុណ

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...