ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អបអរសាទរពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីសំរាប់ខេត្តកំពុងឆ្នាំង

អបអរសាទរពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីសំរាប់ខេត្តកំពុងឆ្នាំង

-

(កំពង់ឆ្នាំង) ការ​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​ តែងតាំង​ចូល​កាន់​មុខតំណែង​របស់​ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។

  • ពិធី​នេះ​ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ ឯកឧត្តមអភិបាលខេត្ត​ និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ប្រធាន​មន្ទីរ​អង្គភាពនានា​របស់​ខេត្ត​និង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក និង​ភ្ញៀវកិត្តិយស​ជា​ច្រើនរូប​ទៀត​ផង​ដែរ។

-ដោយយោងព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០២០(នស/រកត/ ០២២០/២១២) -លោក អិត សុធា ជាអតីតតព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ព្រះ​ករុណា​ព្រះបាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង ជា​ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

-និងយោងព្រះរាជក្រឹត្យ នស/រកត/០២២០/២១១ លោក យូ ទិត្យវឌ្ឍនៈ អតីតព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាវរព្រះរាជអាជ្ញា ថ្នាក់លេខ ៣ ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ(តំបន់)។

☆សូមបញ្ជាក់ថា÷ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជ​ក្រឹត្យ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រាស់បង្គាប់ ផ្ទេរ និង​តែងតាំង​មុខតំណែង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ចំនួន ១៥​រូប​។
÷ក្នុងនោះ រួមមាន​៖
1/លោក ច្រឹង ខ្មៅ ផ្ទេរ​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង មកជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​

2/លោក អ៊ិត សុធា ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ មកជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​

3/លោក កូយ កាន់​យ៉ា ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ឧ​ត្ត​រ​មានជ័យ មកជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​

4/លោក តូច សុភ​ក្តី ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន មកជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

5/លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្តស្វាយរៀង មកជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​

6/លោក ជា ពេជ្រ ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី មកជា​ព្រះរាជអាជ្ញា នៅ​ក្រសួងយុត្តិធម៌​

7/លោក ជេ​ត ខេមរា វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​១ ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​

8/លោក ស៊ិន វិ​រៈ វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​១ ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ​

9/លោក ខាំ សុ​ផា​រី វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​២ ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តស្វាយរៀង​

10/លោក ងិន ពេ​ជ វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​៤ ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​

11/លោកស្រី សាត ធីតា ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង មកជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប​

12/លោកស្រី កែវ សុគន្ធា ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មកជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​

13/លោក ម៉ុ​ត ដា​រ៉ា ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត មកជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​

14/លោក ធុច បញ្ច​សន្តិភាព ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ មកជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ​

15/លោក កៀង សុន្ទរោ ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ មកជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តក្រចេះ​៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...