ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋកុំអោយមានការរអើងចំពោះអ្នកឆ្លង ខូវិដ១៩ ដើម្បីកុំអោយ...

អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋកុំអោយមានការរអើងចំពោះអ្នកឆ្លង ខូវិដ១៩ ដើម្បីកុំអោយពួកគាត់មានការបាក់ទឹកចិត្ត

-

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋកុំឲ្យមានការរើសអើងចំពោះអ្នកឆ្លងខូវីដ១៩ដើម្បីកុំអោយពួកគាត់មានការបាក់ទឹកចិត្តហើយប្រជាពលរដ្ឋទំាងអស់ត្រូវនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាមួយគ្នា។លោកស្រីឱវណ្ណឌីនបានមានប្រសាសន៍ថាប្រជាជនកម្ពុជាយើងទាំងអស់មិនត្រូវមានការរើសអើងដល់អ្នកដែលបានឆ្លងជំងឺឆ្លងខូវីដ១៩នេះនោះទេដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយត្រូវតស៊ូនឹងជំងឺមួយនេះ ហើយពួកយើងនឹងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះរួមគ្នា ។លោកស្រីបានបន្តអំពាវពាវនាវបែបនេះ ដោយសារតែបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានឆ្លងជំងឺខូវីដ១៩ ដែលនាំអោយប្រជាពលរដ្ឋទាំងអស់នៅ ខេត្តនិងក្រុងមានការភ័យព្រួយបារម្ភចំពោះរឿងនេះ។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ការភ័យខ្លាចជ្រុលហួសហេតុពេក រួមជាមួយនឹងការរើសអើងអ្នកជំងឺពុំមែនជាជម្រើសល្អឡើយ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែបង្កើនការ ធ្វើអនាម័យអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃអោយបានស្អាត ហូបស្អាត ទើបការពារខ្លួនមិនអោយឆ្លងជម្ងឺនេះបាន ។ « សុំកុំឲ្យមានការរើសអើងជម្ងឺនេះគឺសំខាន់ណាស់ ជាទូទៅនៅលើសកលលោកយើងនេះយើងសង្កេតឃើញហើយសូម្បីតែនៅប្រទេសអង់គ្លេសការរើសអើងកាន់តែមានសភាពចេញទៅតាមប្រទេសនីមួយៗ ។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជាយើង បានអំពាវនាវដល់បងប្អូនយើងទាំងអស់សុំមេត្តាកុំឲ្យមានការរើសអើងយើងត្រូវគិតថាបងប្អូនដែលគាត់មានវិជ្ជមានវីរុសខូវីដ១៩នេះក៏មិនចង់ឱ្យមានដែរ។ប៉ុន្តែវាជាលក្ខណៈមួយដែលកើតឡើងទៅហើយដូច្នេះវិធានការគេមានតែមួយទេគឺយើងចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ អ្នកដែលមានហើយគឺកុំឲ្យចម្លងទៅអ្នកដទៃ អ្នកដែលមិនទាន់មានគឺត្រូវខិតខំការពារកុំឱ្យមានជម្ងឺហ្នឹងគឺជាចំណុចសំខាន់ ហើយត្រូវតែចេះចូលរួម ធ្វើម៉េចកាត់ផ្ដាច់កុំឱ្យមានការចម្លងពីបុគ្គលដែលមានចូលទៅក្នុងសហគមន៍របស់យើង » ។
លោកស្រីឱ វណ្ណឌីនក៏បានអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាស្ដាប់ដំបូន្មាន និងការណែនាំរបស់ក្រុមគ្រូពេទ្យ ត្រូវចេះការពារខ្លួនឯង ហើយកុំចម្លងទៅអ្នកដទៃ ។
សូមបញ្ជាក់ថាគិតត្រឹមយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២០ក្រសួងសុខាភិបាលបានធ្វើសេចក្តីប្រកាសអំពីលទ្ធផលរកឃើញបុរសចំនួន ៤ នាក់បន្ថែមទៀតមាន វិជ្ជមានវីរុសខូវីដ១៩ ដោយសរុបទាំងអស់នៅកម្ពុជាមានចំនួន ៥១នាក់ហើយ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...