ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើអោយ ក្រសួងយុត្តិធម៌ ទើបតែតែងតាំងថ្មីពង្រឹង...

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើអោយ ក្រសួងយុត្តិធម៌ ទើបតែតែងតាំងថ្មីពង្រឹងនូវការជឿទុកចិត្តរបស់សាធារណៈជន

-

សម្តេចស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឲ្យលោក កើតរិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលទើបតែងតាំងថ្មី ត្រូវធ្វើយ៉ាងណាពង្រឹងនូវ​ការជឿ​ទុក​ចិត្ត​របស់សាធារណជនលើប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន ខណៈកន្លងទៅនេះប្រព័ន្ធយុត្តិ​ធម៌​កម្ពុជា ត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែល​ទាមទារឱ្យធ្វើការកែ​ទម្រង់។ សម្តេចស ខេងបាន​បញ្ជាក់ថាក្រសួងយុត្តិធម៌ត្រូវផ្តោតសំខាន់លើការលើកកម្ពស់សេវាយុត្តិធម៌ដោយបង្កើន​ប្រសិទ្ធភាពមន្រ្តីអនុវត្តន៍ច្បាប់ និងត្រូវពង្រឹងជំនឿទុកចិត្តពីសាធារណជនលើវិស័យយុត្តិធម៌។ បន្ថែមពីនេះ​ត្រូវប្រឆាំងនូវអំពើបំពានដ៏អយុត្តិធម៌ក្នុងសង្គមតាមរយៈការពង្រឹងការអនុវត្តច្បាប់​ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងឱ្យបាននូវភាពស្អាតស្អំ និងត្រឹមត្រូវនៅក្នុងវិជ្ជា​ជីវៈរបស់​មន្រ្តីក្នុងការអនុវត្តច្បាប់។ សម្តេចបានបន្តថា ក្រសួងយុត្តិធម៌ក៏​ត្រូវពង្រឹង​នូវយន្ត​ការវិន័យការងារ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ការលើកកកម្ពស់ការផ្តល់សេវាច្បាប់និងយុត្តិធម៌នៅ​មូលដ្ឋាននិងការពង្រឹងកែលំអយន្តការដោះស្រាយវិវាទដែលអាចឆ្លើយតបបាន​ទៅនឹងស្ថាន​ភាពជាក់ស្តែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...