ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ពិតជាខ្នងធំហើយមើលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬក៏សើមមាត់សើមករពីម្ចាស់សង្វៀនហើយមើលទៅ

ពិតជាខ្នងធំហើយមើលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬក៏សើមមាត់សើមករពីម្ចាស់សង្វៀនហើយមើលទៅ

-

ខេត្តព្រៃវែង៖ ពិតជាមិនធម្មតាមែន កន្លែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងកំពុងបើកលេងយ៉ាងអនាធិបតេយ្យដែលស្ថិតនៅចំណុចភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនេះអាចបើកលេងបានរយ៉ាងលួនដោយសាតែមានអ្នកសារព័ត៌មានពីរឬបីនាក់ជាអ្នករត់ការប្រហែលជាម្ចាស់សង្វៀននេះខ្សែរធំខ្លាំងណាស់ហើយមើលទៅបានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។

ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ដោយ ម្ចាស់សង្វៀនជល់មាន់បាន អះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់ជាច្រើនសំរាប់បង់ឲ្យថ្នាក់លើ ក៏ដូចជាមន្ត្រីសមត្ថកិច្ចទូទាំងខេត្តព្រៃវែងផងដែរ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបានសូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងមក បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើនមិនញញើតប្រឆាំងនឹងច្បាប់រាជរដ្ធាភិបាលទៅវិញ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជា សុ មេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង  សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះផងសូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមទូនាទីរៀងៗខ្លួន សមត្ថភាពជូនពររដ្ឋផង

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...