ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់មន្ត្រីនគរបាលជាតិចំនួន៣៤៧នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងប្រកាសតាំងស៊ុបនៅខេត្តបាត់...

មន្ត្រីនគរបាលជាតិចំនួន៣៤៧នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងប្រកាសតាំងស៊ុបនៅខេត្តបាត់ដំបង

-

បាត់ដំបង ៖  ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង និងបំពាក់ឋាន​ន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង ដែលពិធី​នេះរៀបចំធ្វើនៅសាល ប្រជុំអាគាE ក្នុងបរិវេណរដ្ឋបាលខេត្ត​បាត់ដំបង ។

ពិធីនាពេលនេះមានការអញ្ជើញចូលរួមពី​ លោក​ លោកស្រី​ស្នងការរង​ នាយ នាយរងការិយា​ល័​យជំនា​ញ​ មេបញ្ជា ការវរសេនាតូចនគរបាលការ​ពារព្រំដែនគោក​និងអធិការ អធិការរងនគរ បាលក្រុង​ ស្រុកព្រមទាំងកងកម្លាំងនគរបាលជាច្រើន​រូប។

មន្រ្តីដែលត្រូវធ្វេីពិធីនាពេលនេះសរុបមានចំនួន ៣៤៧​នាក់ក្នុងនោះនគរបាល​នារីចំនួន​៦៤នាក់​ ដែលចំនួននេះមានមន្ត្រីនគរបាលទេីប​ប្រកាសតាំងស៊ុបថ្មីមានចំនួន​១០០​នាក់​នគរបាលនារីចំនួន​ ៣៣នាក់ផងដែរ។
មន្រ្តីនគរបាលដែលត្រូវបានប្រកា​ស​និងបំពាក់ក្នុងនោះមាន៖
-ថ្នាក់ស្នងការរងចំនួន០១នាក់(ប្រកាសភារកិច្ច)
*-បំពាក់ឋានន្តរសក្តិ៖
-ថ្នាក់វរសេនីយ៍ទោ​ចំនួន០២នាក់
-ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់
-ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់
-ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់
-ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់
-ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់
-ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់
-ថ្នាក់ពលបាលទោចំនួន០១នាក់

មានប្រសាសន៍ក្នុងឱកាសនេះឯកឧ​ត្តម ឧត្តម សេ​នីយ៍ទោ អ៊ុច សុខុន បាន​ពាំនាំនូវការផ្តាំផ្ញេីសាក​សួរសុខ​ទុក្ខពី​សំណាក់សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហា ផ្ទៃ ពីសំណាក់ឯកឧត្តម នាយឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការ​នគរបាលជាតិ​ព្រមទាំងឯកឧត្តម ងួន រតន:អភិ​បាល នៃគណៈអភិបាលខេត្តបាត់ដំបង​ ដែលសម្តេចព្រមទាំងឯក​ឧត្តម ក៏ដូចជាថ្នាក់​ដឹកនាំផ្សេងទៀតតែងតែ បានគឹតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កង​កម្លាំងនគរបាលជាតិ។

ជាមួយនេះឯកឧត្តមលេីកឡេីងអំពី​ស្នាដៃ​ សមិទ្ធិផលជាច្រេីនដែលមន្រ្តី​នគរបាលបានចូលរួមអនុ វត្ត​ ក្នុងបុព្វ​ហេតុ​ ការពារជាតិ​ ការពារបូរ​ណ​ភាពទឹ​កដី​ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គ​ម​ផ្តល់នូវភាពសុខសាន្តជូនប្រ​ជា​ពលរដ្ឋ។

ឯកឧត្តមបានណែនាំផ្តាំផ្ញើដល់​កង​កម្លាំងនគរ​បា​លទាំងអស់ដែលទើប​ទទួលបាននូវការប្រ​កា ស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន​ន្តរសក្តិនាពេលនេះ ជាពិសេសមន្ត្រីនគរបាលដែលទេីបប្រកាសតាំងស៊ុបទាំងអស់ត្រូវខិតខំ​បំពេ​ញភារ​កិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត ត្រូវគោរព​វិន័យរបស់កង​កម្លាំងនគរបាលជាតិ មានសីលធ៌ម អាកប្បកិ​រិ​យា​ស្លូតបូត​ សុភាពរាបសារល្អសក្តិសមជាអ្នក​បម្រើប្រជាពលរដ្ឋ ។

មន្រ្តីនគរបាលត្រូវតស៊ូប្រឆាំងនិងបង្រ្កាបរាល់បទ​ល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះត្រូវអនុវត្តនិងផ្សព្វផ្សាយគោលនយោបាយ​ស្តីពីភូមិ​ ឃុំមានសុវត្ថិភាព​ដោយផ្តោតសំខាន់លេីករណីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ករណីគ្រឿងញៀន​ ករណីចរាចរណ៍ផ្លូវគោក​ និងករណីអគ្គិភ័យ ក្នុងនោះមន្រ្តីនគរ​បាល​មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬ​ពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វេីនូវអំពេីល្អគ្រប់ពេលវេលា។

ឯកឧត្តមបានបន្តថានគរបាលត្រូវមានសាម​គ្គីភាពផ្ទៃក្នុងៗអង្គភាព មានសាម​គ្គីភាពជាមួយអា​ជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង​ ស្រុកក៏ដូចអាជ្ញាធរ​មាន​សម​ត្ថកិច្ចពាក់ព័ន្ធក្នុង​មូលដ្ឋានឬភូមិសាស្រ្ត​ទទួល​ខុស​ត្រូវរបស់ខ្លួន។

ជាចុងក្រោយឯកឧត្តមស្នើដល់មន្រ្តីនគរបាលជា​តិ​​ទាំងអស់ត្រូវបន្តចូលរួមបង្ការ ការពារខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារ ចំពោះករណីឆ្លងជម្ងឺ​Co​vid-19 ក្រៅពីនោះមន្រ្តីនគរបាលត្រូវបន្តបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ទាំងអស់គ្នា ដែលក្នុងនោះមន្រ្តីនគរបាលត្រូវធ្វើ​ជាគំរូល្អដល់ប្រជាពលរដ្ឋលើបញ្ហានេះចៀសវាងនូវការរិះគន់ឬទិទៀនពីមហាជនចំពោះកំ​ហុសឆ្គងរបស់មន្រ្តីនគរបាលយើងមួយចំនួនតូចមិនគោរពច្បាប់ហើយជះឥទ្ធិពលមិនល្អដល់មន្រ្តីន​គ​រ​បាលជាតិទាំងមូល​ ឯកឧត្តមស្នេីដល់មន្រ្តីនគរ​បាលចរាចរណ៍នៅតាមគោលដៅ​ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលជាតិរូប​ណា​ដែលប្រព្រឹត្តល្មេីសច្បាប់ចរាចរណ៍ផ្លូវគោក​ដោយ​មិនលេីកលែងហេីយស្នេីធ្វេី​របាយ​ការណ៍​មក​ថ្នាក់ដឹកនាំស្នងការពិនិត្យអំពីបញ្ហាវិន័យចំ​ពោះ​មន្ត្រីរូបនោះស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គ​ស្នងការនគរបាលជាតិ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...