ថ្ងៃ​ព្រហស្បតិ៍, ខែ​កក្កដា 24, 2025
ផ្ទះព័ត៌មានសំខាន់ចុងស្លាបមាន់ ឆ្អឹងមាន់ខូចគុណភាពដែរត្រូវហាមឃាត់ចំនួ ន២៩០គីឡូក្រាមត្រូវបានដុតបំផ្លាញ់ចោល

ចុងស្លាបមាន់ ឆ្អឹងមាន់ខូចគុណភាពដែរត្រូវហាមឃាត់ចំនួ ន២៩០គីឡូក្រាមត្រូវបានដុតបំផ្លាញ់ចោល

-

 

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមបញ្ជារបស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការ​ងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជា​នាយការិយាល័យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើពិធីដុតបំផ្លាញចោលនូវចុងស្លាបមាន់ និងឆ្អឹងមាន់ចំនួន១​,២​៩០គីឡូ នៅចំណុចទីលានចាក់សំរាម ក្នុងសង្កាត់ ស្លាកែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះសមត្ថកិច្ចនគរបាលចូលរួមជា​មួយសមត្ថកិច្ចជំនាញរាំងស្កាត់បានពីក្រុមឈ្មួញដែលរកស៊ីនាំចូលដោយខុសច្បាប់នៅចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី​១១ ខែ មិ ថុនា ឆ្នាំ ២០២០ក្នុងខណៈក្រុមឈ្មួញ​នាំយកបម្រុងចរាចារណ៍លក់ដូរ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...