មន្ត្រីប៉ូលិស ប៉េអឹម និងយោធាខេត្តត្បូងឃ្មុំចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពៃឈរ សហការជាមួយ កម្លាំងជំនាញខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន ខណៈដែលក្រុមនេះបានបង្កការបាញ់បោះសេរីទៅលើឈ្មួញរកស៊ីឈើ ផ្អើលតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ខេត្តកំពង់ចាម ព្រោះខឹងរថយន្តដឹកឈើមិនព្រមឈប់តាមបំណងរបស់ពួកគេ។
-ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១២និង៤០នាទីកាលពី ថ្ងៃទី១៤ ខែមិថុនា ២០២០ នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។
អធិការនគរបាលស្រុកព្រៃឈរ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ បានឲ្យដឹងថា កម្លាំងជំនាញបានធ្វើការឃាត់រថយន្តចំនួន៤គ្រឿង និងឃាត់ខ្លួនមនុស្ស៦នាក់ មកពីស្ថាប័នចំនួន៣ផ្សេងគ្នា រួមមាន÷
១.ឈ្មោះផុន វាសនា ឋានៈនាយផ្នែកសន្តិសុខ ជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈោះជាតិ សំណាង ឋានន្តរសក្កិអនុសេនីយ៍ត្រី ជាជំនួយ
ការហ្វឹកហ្វឺន យោធាស្រុកត្បូងឃ្មុំ ដែលជាអ្នកបាញ់បោះដោយកាំភ្លើង Ak47 ចំនួន១គ្រាប់។
៣.ឈោះកេត តារា ឋានន្តរសក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ។
៤.ឈោះម៉ៅ អឿន ឋានន្តរសក្កិអនុសេនីយ៍ទោ កងការពារស្រុកត្បូងឃ្មុំ។
៥.ឈ្មោះខែម សុធារ័ត្ន ឋានន្តរសក្កិអនុសេនីយ៍ទោ នាយផ្នែកសន្តិសុខ (ប៉េអឹម)
៦.ឈ្មោះវ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់(ប៉េអឹម)។
-ក្រៅពីឃាត់ខ្លួនមន្ត្រីប្រដាប់អាវុធទាំង៦នាក់ខាងលើនោះ សមត្ថកិច្ចខេត្តកំពង់ចាម ក៏បានឃាត់ខ្លួនព្រូឡានម្នាក់ ឈ្មោះរីម សុខរឹម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿង ដែលដឹកសសរចំនួន១៦ដើម កាំភ្លើងម៉ាកAKចំនួន១ដើម គ្រាប់២៤
គ្រាប់ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237 រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2T-4068 និងរថយន្តម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538 ។
-សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនទាំង៦នាក់នេះ បន្ទាប់ពីពួកគេបានបង្កការបាញ់បោះយ៉ាងសេរី ដើម្បីឃាត់រថយន្តដឹកឈើតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ទឹកដីខេត្តកំពង់ចាម ពោលគឺនៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះខឹងរថយន្តដឹកឈើមិនព្រមឈប់ ហើយបើកប៉ះពាររថយន្តក្រុមខ្លួន បណ្តាលឲ្យក្រឡាប់១គ្រឿង នៅខេត្តត្បូងឃ្មុំ ។ បែបណាក៏ដោយ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកព្រៃឈរ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕