ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះចំណាប់អារម្មណ៍ក្រសួងសុខាភិបាលប្រកាសផ្លូវការ សម្រេចផ្អាកបណ្ណោះអាសន្នជើងហោះហើរពីឥណ្ឌូលនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី...

ក្រសួងសុខាភិបាលប្រកាសផ្លូវការ សម្រេចផ្អាកបណ្ណោះអាសន្នជើងហោះហើរពីឥណ្ឌូលនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ខែសីហាតទៅ

-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរធូរស្រាលឡើងវិញ។បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០បានឱ្យដឹងថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យផ្អាកជាបណ្តោះអាសន្ននូវការហោះហើរមកពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនេះមួយរយៈ បន្ទាប់ពីសង្កេតឃើញថា អត្រាឆ្លងរបស់អ្នកដំណើរមកពីប្រទេសទាំងពីរមានអត្រាខ្ពស់។

  • សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណី ឆ្លងវិរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣,៥៦៧នាក់។​ ម្យ៉ាងវិញទៀតចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារចម្លងវិរុសកូវីដ១៩៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...