ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ក្រុមយុវជនស ស យ ក ខេត្តប៉ៃលិន បន្តចុះផ្សពផ្សាយដល់ពលរដ្ឋនៅតាមផ្ទះករណីការការពារនិងជំងឺឆ្លង

ក្រុមយុវជនស ស យ ក ខេត្តប៉ៃលិន បន្តចុះផ្សពផ្សាយដល់ពលរដ្ឋនៅតាមផ្ទះករណីការការពារនិងជំងឺឆ្លង

-

 

ស្របស្ថានភាពគោលកា រណ៍ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើ សកលលោកនៅតែបន្តកើនឡើងជាលំដាប់ មិនទាន់មានស្ងប់ស្ងាត់ពិសេសក្រសួងសុខាភិបាលបានបន្តផ្សព្វផ្សាយ ជូនបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍ តាមរយៈការរក្សាគម្លាតសុវត្ថិភាព​ លាងដៃឲ្យបានញឹកញាប់​ និងត្រឹមត្រូវ។ 

ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស.ស.យ.ក ខេត្តប៉ៃលិន នៅតែបន្តចុះផ្សព្វផ្សាយវិធានការការពារ Covid 19 នៅតាមមូលដ្ឋានរបស់ខ្លួននៅឡើយទេ តាមការណែនាំពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ។

ជាពិសេស សូមបងប្អូនដែលទើបត្រលប់មកពីបរទេសវិញ ចូលរួមសហការជាមួយមន្រ្តីជំនាញសុខាភិបាល ក្នុុងការរស់នៅដាច់ដោយឡែករយៈ១៤ថ្ងៃ​ និងធ្វើតាមការណែនាំនានា។

  ក្រុមការងារយុវជន ស. ស យ ក ខេត្តប៉ៃលិន បន្តចូលរួមចុះផ្សព្វផ្សាយអប់រំណែនាំវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិមួយចំនួនក្នុងខេត្តប៉ៃលិន ជាមួយការបាញ់ទឹកអាល់កុលនិងបានណែនាំអោយមានការប្រុងប្រយត្ន័ខ្ពស់ និងត្រូវអនាម័យលាងដៃនឹងសាប៊ូមុន និងក្រោយទទួលទានអាហារពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងករណីចាំបាច់ចេញទៅក្រៅ រឺទីប្រជុំជន ត្រូវពាក់ម៉ាសការពារជានិច្ច៕ ដោយ ៖ Saroeun

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...