សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណា ងលោក ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង នៅពិធីនោះក៏មានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល លោក ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង មេបញ្ជាការយោធ ភូមិភាគទី៥ មេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុក ប្រធានសាលាដំបូងខេត្ត ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំចៅសង្កាត់ជាច្រើនរូបផងដែរ។
លោក ងួន រតន: បានធ្វើរបាយការណ៍ស្វាគមន៍សង្ខេបរួចមក គណ:អធិបតីបានប្រគល់អនុក្រិត្យប្រកាសតែង តាំង លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង។
លោក ណុប ដារ៉ា បានធ្វើសេចក្តីប្តេជ្ញាចិត្ត ចំពោះមុខគណៈអធិបតី ដោយគោរពគោលការណ៍ណែនាំថ្នាក់លើ ដោយអនុវត្តតាមលិខិតបទដ្ឋាននានា និងបន្តអនុវត្តការងារឲ្យបានល្អប្រសើប្រកបដោយសាមគ្គីភាពផ្ទៃក្នុង តម្លាភាពផងដែរ។
លោក សក់ សេដ្ឋា បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមថ្នាក់លើដាក់ចុះស្តីអំពីការចុះផ្សព្វ ផ្សាយទប់ស្កាត់ជម្ងឺកូវីដ១៩ រលកទី២ បន្តទៀតដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងពីក្រៅប្រទេសមកក្នុងស្រុកយើងបន្ថែមទៀតពិសេសការឆ្លងជម្ងឺនេះនៅតាមសហ គមន៍យើង។
ហើយបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យធ្វើដំណើរតាមដងផ្លូវសូមគោរពច្បាប់ជាចម្បងដើម្បីចៀសវាងកាត់បន្ថយអាត្រាគ្រោះថ្នាក់និងស្លាប់ឲ្យមានការថយចុះទើបជាការប្រសើ។
លោក បានបញ្ជាក់ថា សូមឲ្យអាជ្ញាធរខេត្ត ត្រូវទប់ស្កាត់និងឆ្លើយតបបន្ទាន់នូវព័ត៌មានមិនពិតមួយចំនួនដែលមានចរិតអុចអាលញុះញង់ធ្វើឲ្យមានការវឹកវរនិងប៉ះពាល់ដល់កិត្តិយសសង្គមជាតិយើងនិងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានសូមសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឲ្យបានល្អផងដែរ។
លោក សក់ សេដ្ឋា បានណែនាំឲ្យក្រុមប្រឹក្សាខេត្តគ ណ:អភិបាលខេត្តមានការគាំទ្រអភិបាលរងខេត្តថ្មី ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគាត់ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ច សហការគ្នាបានល្អប្រសើរ។
លោក ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពដល់ពួកគាត់ផងដែរ