ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់អាជ្ញាធរក្រុងប៉ោយប៉ែតផ្អាកការដ្ឋានសំណង់របស់ក្រុមហ៊ុន The park city ឧកញ៉ា ឡាយ ប៊ុន ប៉ា ក្រោយបង្កអោយមន...

អាជ្ញាធរក្រុងប៉ោយប៉ែតផ្អាកការដ្ឋានសំណង់របស់ក្រុមហ៊ុន The park city ឧកញ៉ា ឡាយ ប៊ុន ប៉ា ក្រោយបង្កអោយមនុស្ស៥នាក់ស្លាប់និង៤នាក់រងរបួស

-

(ខេត្តបន្ទាយមានជ័យ)÷សម្លេងស្រែកយំអឺងកងពេញការដ្ឋាន របស់ក្រុមហ៊ុន ឌឹ ផាក ស៊ីធី ដែលគេដឹងថា ជាក្រុមហ៊ុន របស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រុមហ៊ុន ឌឹ ផាក ស៊ីធី គឺជាក្រុមហ៊ុន សាងសង់សំណង់អាគារ ខុនដូនិងផ្ទះល្វែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២ និង ៤០នាទី ក្រុមហ៊ុនបានស្ទួចបេតុង ផលិតជញ្ជាំង មានទម្ងន់ធ្ងន់ដល់ទៅ (៧តោន) ខ្វះបច្ចេកទេសទើប បណ្តាលឲ្យដងស្ទួចនោះ រេរលំដួលធ្លាក់ពីរលើដំបូលផ្ទះពលរដ្ឋជិត១០នាក់ ដែលកំពុងជួបជុំគ្នា នៅក្បែរការដ្ឋាននោះ ។

ពលរដ្ឋដែលរងរបួស និងស្លាប់មានដូចខាងក្រោម ៖
១ -ឈ្មោះ ឈាន​ ​ហុង​ ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ ២ -ឈ្មោះ ឌឹម​ សុខ​ណាក់​ ភេទស្រី​ អាយុ២៩ឆ្នាំរស់នៅភូមិកើតហេតុ ៣ -ឈ្មោះ លឿប​ ឡាក់​ ភេទស្រី​ អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ៤-ឈ្មោះ សេង​ មុយគា​ ភេទស្រី អាយុ ខ្ទង់៤០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ និង ៥ ឈ្មោះ ចូវ​ លី​ ភេទស្រី​ អាយុ៤៩ឆ្នាំរស់នៅភូមិកើតហេតុ ។

ដោយឡែកអ្នករបួសចំនួន៤នាក់រួមមាន៖
១ ឈ្មោះ ផល​ សុដាលីន​ភេទស្រី​ អាយុ៣៣ឆ្នាំ
២ -ឈ្មោះកា​ សុម៉ាមាន​ ភេទស្រី​អាយុ៣៤ឆ្នាំ
៣ -ឈ្មោះសៅ​ រិទ្ធ​ ភេទស្រី​អាយុ៤១ ឆ្នាំ និង
៤.ឈ្មោះខាន់ ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ (ស្រាល)អ្នកទាំងអស់រស់នៅភូមគីឡូម៉ែត្រ ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សាកសព​និងអ្នករងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែក ដីថ្មី ក្រោយមកដឹកសពមកតម្កល់ធើ្វបុណ្យ នៅវត្តម៉ុងចិន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោក ស្រុិល អិន ចៅសង្កាត់ផ្សារកណ្ដាលបានឲ្យដឹងកាលពីថ្ងៃទី១៣ ខែសីហា ថា÷ មូលហេតុដែលនាំឲ្យមនុស្សស្លាប់៥នាក់ និង របួស៤នាក់នោះដោយសារក្រុមហ៊ុន The Park City Poi Pet បានស្ទួចបេតុងដែលគេចាក់ទុក ផលិតជញ្ជាំង ( ផែនភឿន) មានទម្ងន់ធ្ងន់ទៅដល់៧តោន ធ្វើឲ្យស្រុត កង់ម្ខាង ទើបជាហេតុបណ្ដាលឲ្យដងស្ទួចនោះ ធ្លាក់មក ត្រូវពលរដ្ឋ ដែលកំពុងតែអង្គុយជុំគ្នា នៅក្បែររបងការដ្ឋានរបស់ក្រុមហ៊ុន ស្លាប់យ៉ាងអណោចអធ័ម ។

ក្រុមហ៊ុន ឌិ ផាក ស៊ីធី ប៉ោយប៉ែត ត្រូវបានគេដឹងថាម្ចាស់ភាគហ៊ុនច្រើនគ្នាមានម្នាក់មានងារជា ឧកញ៉ា និងមានប្រជាប្រិយល្បីឈ្មោះនៅក្រុងប៉ោយប៉ែតទៀតផង ។
ក្រុមហ៊ុនខាងលើបានបើកដំណើរការសាងសង់អាគារនាសម័យកាលលោកសួនបវរនៅជាអភិបាលខេត្តបន្ទាយមានជ័យនៅឡើយមកម្លេះ ។

ជុំវិញករណីពលរដ្ឋស្លាប់រង្គាលដោយសាររលំដងខេនកាលពីថ្ងៃទី១២សីហា២០២០ អាជ្ញាធរនៅមិនទាន់ដឹង ថា តើពលរដ្ឋដែលស្លាប់និងរងរបួសនោះ ត្រូវបានសំណងពីម្ចាស់ ក្រុមហ៊ុនដែរឬយ៉ាងណានៅឡើយទេ បញ្ហាបង្កគ្រោះមហន្តរាយដល់អាយុ ជីវិតអាជ្ញាធរ បានត្រឹមតែ ផ្អាកការដ្ឋានបណ្តោះអាសន្ន តែប៉ុណ្ណោះ ចំណែកប្រធានក្រុមហ៊ុនឌិ ផាក ស៊ីធី មិនអាចទាក់ទងសុំឲ្យធ្វើការអធិប្បាយបាននៅឡើយទេជុំវិញហេតុការខាងលើ ព្រោះខលមិនចូល ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...