ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមជាអីបតីក្នុងពិធីបុកគ្រឹះសាងសង់សាលារៀនខ្មែរ-ចិន លានហួថ្មី

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមជាអីបតីក្នុងពិធីបុកគ្រឹះសាងសង់សាលារៀនខ្មែរ-ចិន លានហួថ្មី

-

  • បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបុកគ្រឹះសាងសង់សាលារៀនខ្មែរ-ចិន លានហួថ្មី ១ខ្នង ៣ជាន់ ស្មើនឹង៤៨បន្ទប់ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានទីតាំងនៅខាងក្រោយ ផ្សារទំនើបភួប៉ុយ ខេត្តបាត់ដំបង ដែលផ្ដួចផ្ដើមគំនិតកសាងដោយលោកឧកញ៉ា លឹម ទាឡេង និងលោកជំទាវ ហោ យុយ ព្រមទាំងលោក តាន់ អេង ។
    ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា កាលដើមឡើយតំបន់នេះ ធ្លាប់តែជាតំបន់ក្ដៅ ដែលពោរពេញទៅដោយការធ្វើសង្រ្គាមរវាងគ្នាទៅវិញទៅមក ក្រោយមកបានផ្លាស់ប្ដូរមកជាតំបន់វាលស្រែ ដែលបងប្អូនប្រជាកសិករតែងតែរស់រានដោយការធ្វើស្រែចំការនៅទីនេះ ហើយថ្ងៃនេះតំបន់ដែលធ្លាប់តែជាកន្លែងសមរភូមិ ជាវាលស្រែ មកប្រែក្លាយទៅជាសាលារៀនខ្មែរ-ចិន លានហួថ្មី ហើយនឹងឈានទៅទីក្រុងរណបថ្មីសម្រាប់ក្រុងបាត់ដំបង ធ្វើឲ្យក្រុងបាត់ដំបងកាន់តែរីកចម្រើន និងពង្រីកក្រុងកាន់តែធំជាងមុន ។ ឯកឧត្តមបានបន្តទៀតថា នេះមកពីប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ទើបបណ្ដាលឲ្យមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បើគ្មានសន្ដិភាពទេនោះ បងប្អូនប្រជាពលរដ្ឋមិនអាចរស់នៅមានសេចក្ដីសុខឡើយ គុណតម្លៃនៃសន្ដិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិស្មើមុខ ស្មើមាត់នឹងគេ បើទោះបីជាយើងមានការអភិវឌ្ឍក្រោយគេ ដោយសារមានបញ្ហាសង្រ្គាម ក្នុងរបបប៉ុលពតក៏ដោយ ក៏យើងនៅតែអាចក្រោកឡើងវិញ ហើយពង្រឹងការអភិវឌ្ឍប្រទេសជាតិប្រកបចីរភាព ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវរក្សាឲ្យបាននូវសុខសន្ដិភាពនេះ កុំឲ្យរបូតឲ្យសោះ ព្រោះយើងអាចរស់នៅសុខសប្បាយ សុវត្ថិភាព និងរីកចម្រើនក៏ព្រោះតែបងប្អូនប្រជាពលរដ្ឋត្រូវរក្សាឲ្យបាននូវសន្ដិភាព ទន្ទឹមការរក្សានូវធនធានមនុស្សក៏ត្រូវមានគុណភាពដូចគ្នា ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប្រទេសសេរី ដូចនេះបងប្អូនមានសិទ្ធិគ្រប់គ្រាន់ក្នុងការគោរពទំនៀមទម្លាប់ សាសនា ប្រពៃណី ដែលបងប្អូនមានជំនឿ ដោយគ្មានការហាមឃាត់ឡើយ ព្រោះថាគ្រប់ជំនឿ សាសនា ទាំងអស់គឺតែងតែអប់រំមនុស្សឲ្យចេះតែធ្វើអំពើល្អ ចេះស្រឡាញ់គ្នា ចេះឲ្យតម្លៃគ្នាទៅវិញទៅមក មិនមានសាសនាណាមួយល្អជាងសាសនាមួយឡើយ គឺសុទ្ធតែល្អទាំងអស់ ។ ឯកឧត្តមបានធ្វើការថ្លែងអំណរគុណដល់បណ្ដាសម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជា ដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ និងជាពិសេសខេត្តបាត់ដំបងឲ្យកាន់តែមានការរីកចម្រើនពីមួយលំដាប់ទៅមួយលំដាប់ ជីវភាពប្រជាពលរដ្ឋក៏កាន់តែប្រសើរជាងមុនផងដែរ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...