ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត

ទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត

-

 

(បាត់ដំបង) ឯកឧត្បត្តមប ណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងអង្គពិធីមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកនាយសេនាធិការ ឯកឧត្តម លោកជំទាវអស់លោក លោកស្រី អាជ្ញាធរដែនដី មន្ត្រីរាជការនាយទាហាន នាយទាហានរង ពលទាហាន និងគ្រូសារកងទ័ព ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ខ្ញុំពិតជាមានចិត្តសប្បាយរីករាយនិងរំភើបយ៉ាងក្រៃលែងដោយបានអញ្ជើញមកឃើញផ្ទាល់នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែនដែលជាកន្លែងសំរាប់ធ្វើការហ្វឹកហ្វឺនរបស់កងទ័ពយោធភូមិភាគទី៥ ហើយទីតាំងនេះជាកន្លែងប្រវត្តិសាស្រ្តដែលយើងស្រាវជ្រាវមិនទាន់អស់ទេព្រោះកាលពីសម័យមុនកងទ័ពតស៊ូធ្លាប់មកជ្រកកោននៅទីនេះតែឥឡូវដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន នៅចុងឆ្នាំ៩៨ បានប្រែក្លាយកន្លែងនេះទៅជាទីលានសម្រាប់ធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតដែលជាទីលានបណ្ដុះបណ្ដាលនូវភាពមុតស្រួចរបស់កងទ័ពយើងដើម្បីត្រៀមការពារជាតិទោះបីប្រទេសមានសន្តិភាពក៏ដោយដូច្នេះហើយសុខភាពរបស់កងទ័ពក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះជាការចាំបាច់ធ្វើឱ្យកងទ័ពមានសុខភាពល្អទើបមានកាយសម្បទារឹងមាំហ្វឹកហ្វឺនការពារជាតិបាន។

ឯកឧត្តម បានបន្តថាការដែល ឯកឧត្តម បានមកដល់ទីនេះមកជួយឧបត្ថម្ភនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅកន្លែងនេះគឺតាមការស្នើសុំរបស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៊ុន សេង អតីតជាមេបញ្ជាការយោធភូមិភាគទី៥ មកម៉្លេះបានស្នើសុំប្រព័ន្ធទឹកស្អាត ទើបមកដល់ពេលនេះយើងបានធ្វើតាមសំណូមពរហើយយើងបានធ្វើប្រព័ន្ធផលិតកម្មផលិតទឹកស្អាតមួយដែលយកបច្ចេកវិទ្យាទំនើបពីប្រទេសចិនមកបំពាក់ជូននៅទីនេះដោយ ១ថ្ងៃ យើងអាចផលិតទឹកស្អាតបានចំនួន ៥០ម៉ែត្រគីបសម្រាប់កងទ័ពប្រើប្រាស់នៅទីនេះ។

ក្នុងឱកាសនោះឯកឧត្តម បានផ្ដល់ជាអំណោយដល់គ្រួសារកងទ័ព និងកងទ័ពចំនួន ៤៦១ គ្រួសារ ដោយមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបានឧបត្ថម្ភសាងសង់នូវអគារស្នាក់នៅ១ខ្នងរបស់កងការពារ ដែលមានទំហំ ៥×៨ ម៉ែត្រ ជូនតាមសំណូមពរ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...