ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំគណៈប្រតិភូសំណេះសំណាលសួរសុខទ...

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំគណៈប្រតិភូសំណេះសំណាលសួរសុខទុក្ខ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ និងវរសេនាតូចការពារព្រំដែនគោក ៨១៩ ក្នុងខេត្តបាត់ដំបង

-

នៅព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន និងវរសេនាតូចការពារព្រំដែនគោក ៨១៩ ស្រុកកំរៀងខេត្តបាត់ដំបង ។

ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពិ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អផិបាលរងខេត្តលោក លោកស្រីប្រធានមន្ទី អង្គភាពក្នុងខេត្ត និងអ្នកតំណាងក្រុមហ៊ុនសូគីម៉ិច ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះជាប្រពៃណី របស់រដ្ឋបាលខេត្ត ជាមួយសម្ព័ន្ធមេត្រីភាព ក្រុមហ៊ុនសូគីមិច ដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ នៅមុនពេលរដូវភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលមកដល់ ក្នុងគោលដៅលើកទឹកចិត្ត ដល់កម្លាំងនគរបាល ការពារព្រំដែនគោកទាំងអស់ ដែលខិតខំបំពេញភារកិច្ច ចំពោះមុខ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ដោយទទួលបានលទ្ធផល យ៉ាងល្អ ពោលគឺនៅតាមបណ្ដោយព្រំដែន របស់យើង នឹងប្រទេសជិតខាង មិនមានបញ្ហាអ្វីកើតឡើងឡើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រៅពីភារកិច្ច ការពារព្រំដែនគោក កម្លាំងនគរបាលរបស់យើង ក៏បានរួមចំណែក យ៉ាងសកម្មក្នុងការ អនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ពិសេសបានចូលរួមក្នុងការអភិវឌ្ឍន៍ មូលដ្ឋានភូមិឃុំ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៀតផង។ ជាងនេះទៀត កម្លាំងការពារព្រំដែន គោករបស់យើង ក៏បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងកិច្ចការពារ ការរីករាលដាល ជំងឺកូវិដ-១៩ បានយ៉ាងសកម្ម ពិសេសចូលរួមពិនិត្យ ដោះស្រាយចំពោះប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ទៅតាមគោលការណ៍ ណែនាំ របស់ក្រសួងសុខាភិបាលទៀតផង។ ឯកឧត្តម បានធ្វើការផ្ដាំផ្ញើណែនាំ ឲ្យបន្តសកម្មភាពនេះបន្តទៀត ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នានា ទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩ និងជាពិសេសទប់ស្កាត់ភាពអាក់សន្ដិសុខមួយចំនួនដែលបង្កឡើងដោយក្រុមអគតិមួយក្ដាប់តូច ដែលកំពុងតែធ្វើការខុសច្បាប់ដូចជាការញុះញ៉ុង មូលបង្កាច់ផ្សេងៗ ធ្វើឲ្យមានការស្អប់គ្នាទៅវិញទៅមក ធ្វើឲ្យគ្មានស្ថិរភាពសន្ដិសុខនិយោបាយដោយសារតែក្រុមខុសច្បាប់មួយក្ដាប់តូចនេះ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុនសូគីមិច បាននាំមកនូវ គ្រឿងបរិភោគមួយចំនួន មកចែកជូនដល់ វីរៈសេនាតូច ទាំងពីរ ដោយក្នុងមួយ វរសេនាតូចទទួលបាន សាច់ជ្រូក ១០០ គីឡូក្រាម នំអន្សម 1 ស្លឹក ព្រមទាំងមីភេសជ្ជៈមួយចំនួន និងថវិកា ៤លានរៀលដែលជារបស់រដ្ឋបាលខេត្ត និង ២លានរៀលទៀតរបស់ក្រុមហ៊ុន សូគីមិច។

បន្ទាប់ពីសួរសុខទុក្ខហើយ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម ងួន រតនៈ ព្រមទាំងគណៈប្រតិភូទាំងអស់ ក៏បានឆ្លៀតអញ្ជើញចូលបុណ្យវេនចំនួន៣វត្ត ដោយនៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដោយក្នុងនោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានចូលបច្ច័យ២លានរៀលក្នុងមួយវត្ត និងទ័យទានជាគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...