ថ្ងៃ​ព្រហស្បតិ៍, ខែ​កក្កដា 24, 2025
ផ្ទះព័ត៌មានសំខាន់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ...

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

-

 

នៅព្រឹក ថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាភ្ញៀវកិត្តិយសចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រារព្ធទៅនៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ប្រចាំទិសយោធភូមិភាគទី៥ (ភ្នំតូច) ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានធ្វើការសំណេះសំណាល និងសួរសុខដល់បងប្អូនជានាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ព្រមទាំងបានពាំនាំជាអំណោយ ជាគ្រឿងឧបភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនកងទ័ព គ្រួសារកងទ័ព ព្រមទាំងអង្គភាពទ័ពផងដែរ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...