ថ្ងៃ​សៅរ៍, ខែ​កក្កដា 12, 2025
ផ្ទះព័ត៌មានសំខាន់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ប្រគល់ភារកិច្ចដឹកនាំជូនមន្រ្តីនគរបាលក្នុងការិយាល័យ​ចរាចរ​ណ៍​ផ្លូវ គោកអនុវត...

លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ប្រគល់ភារកិច្ចដឹកនាំជូនមន្រ្តីនគរបាលក្នុងការិយាល័យ​ចរាចរ​ណ៍​ផ្លូវ គោកអនុវត្ត

-

ដោយ​បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបងលោកវរសេនីយ៍ឯកប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរ បាលសណ្តាប់ធ្នាប់​នៃស្នងការដ្ឋានបានប្រជុំបែងចែកភារកិច្ចដឹកនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

យោងតាមលិខិតបង្គាប់ការលេខ ៨២លបក.នប ចុះថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ របស់ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្នុងការិយា​ល័យជំនាញចរាចរណ៍ផ្លូវគោក ត្រូវបានបែង​ចែក​ភារកិច្ចទទួលខុសត្រូវ និងដឹកនាំការងារ​ស្រ​បតាមជំនាញរបស់ខ្លួន ។ 

មានយោបល់ណែនាំផ្តាំផ្ញើដល់លោក លោ​ក​ស្រី ដែលត្រូវបានទទួលភារកិច្ចចាត់តាំងនា​ពេលនេះ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី បានណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ត្រូវគោរពឱ្យបាននូវវិន័យលេខ០០៦ របស់ កង​កម្លាំ​ងនគរបាលជាតិ ត្រូវមានអាកប្បកិរិយា ពាក្យសំដីនិងសីលធម៌ល្អ  ក្នុងពេលទំនាក់ទំនងការងារជាមួយមហាជនទូទៅ ពិសេសក្នុងពេលបំពេញភារកិច្ចនៅតាមទីសាធារណ:​ក្រៅពីនោះត្រូវគោរពនិងអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ដោយ​មិនត្រូវយកតួនាទីនិងភារកិច្ចរបស់ខ្លួន ជា​នគរ​បាលទៅអនុវត្តផ្ទុយនឹងច្បាប់នោះឡើយហើយជាមួយនេះមន្រ្តីនគរបាលត្រូវរក្សានូវសាមគ្គីភាពឱ្យបាន ល្អប្រសើរទាំងផ្ទៃក្នុងអង្គភាពនិង​មហា​ជនទូទៅ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...