ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ...

បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង!

-

ខេត្ដកែប៖បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ
រំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង នៅចំណុចអ្នកតាឈរ ឋិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពមួយបានឲ្យដឹងថា លោកតោសុវុទ្ទី មានខ្នងបង្អែក ដ៏រឹងមាំមួយនៅក្នុងខេត្ត ហេតុនេះហើយបានជាលោក តោ សុវុទ្ទី មានការទំនាក់ទំនង ជាមួយមន្ត្រីពាក់ព័ន្ធ មួយចំនួននៅ ក្នុងខេត្តតាកែប និង រំលោ ភយកដីសហគមន៍ ប្រមាណជាង១ ហិកតា មកធ្វើជាកម្ម សិទ្ធិ និងសាង់សង់ បឹងគីឡូជាច្រើនទៀតផងដែរ។

រហូតមកដល់ពេលនេះ ទើបតែបើកធ្លាយ ហើយមន្ត្រីជំនា ញបានចេញសេចក្តី ប្រកាសព្រមាន ទៅលោក តោសុវុទ្ទី អោយឈប់ជាបន្ទាន់ រាល់ការឈូសឆាយ ដីព្រៃរបស់សហគមន៍ និងសាងសង់បឹងគីឡូ ។

មន្ត្រីតូចតាចនៅខេត្តកែប បានខ្សឹបប្រាប់ អ្នកយកព័ត៌មានថា ការចេញសេចក្តី ជូនដំណឹងនេះ មិនមែនជាលើកទី ១ទេ គឺលើកទី៣ ហើយបានលោក តោ សុវុទ្ទី ផ្អាកនូវការឈូសឆាយ និង សាងសង់បឹងគីឡូ។

ប្រភពមួយបាន អោយដឹងថា កាលពីថ្ងៃទី ២៥ខែសីហា ឆ្នាំ ២០២០ ក្រុមការងារសង្កាត់ ផ្នែក និង ខណ្ឌរដ្ឋបាល ព្រៃ ឈើកែប បានសហការ ជាមួយអាជ្ញាធរ ដែនដី ដឹកនាំដោយ អភិបាល ស្រុក ដំណាក់ចង្អើរ លោក ស្រី គឹម ចន្ធី បានចុះដល់ ទីតាំងជាក់ស្តែង ក្រុមការងារ បានពិនិត្យឃើញថា លោក តោ សុវុទ្ធី បានសាងសង់ បឹងកាឡូ និង ឈូ សឆាយ រំលោភបំពាន ចូលដីសហគមន៍ ព្រៃឈើពិតប្រា កដមែន។

រដ្ឋបាលព្រៃឈើកែប បានចាត់ទុកការ សាងសង់ និង ឈូសឆាយ រំលោភបំពានចូល ដីសហគមន៍ គឺជាការប្រ ព្រឹត្តបទល្មើស ផ្ទុយនឹងច្បាប់ស្តីពី រដ្ឋបាលព្រៃឈើ។

ដូច្នេះផ្នែក រដ្ឋបាលព្រៃឈើកែបតម្រូវឲ្យលោក តោ សុវុទ្ធី បញ្ឈប់ រាល់សកម្មភាព សាងសង់ជាបន្ទាន់ ក្នុងករណីមិនអនុវត្តតាម សេចក្តីប្រកាស ជូនដំណឹងនេះ ផ្នែករដ្ឋបាលព្រៃឈើកែប នឹង អនុវត្តតាមច្បាប់ស្តីពី រដ្ឋបាលព្រៃឈើព្រៃឈើ។

នាយខណ្ឌ រដ្ឋបាល ព្រៃឈើកែប លោក វង្ស សុផល បានអះអាងថា ការសាងសង់ សំណង់ របស់ លោក តោ សុវុទ្ធី ពុំមានការអនុញ្ញាត និង ឈួសឆាយ រំលោភលើដីព្រៃសហ គមន៍ ថែមទាំង មិនស្តាប់ការ ណែនាំ របស់ មន្ទីរជំនា ញ ទោះបីជាបានចេញ សេចក្តីប្រកាស ឲ្យបញ្ឈប់ រហូត ដល់ទៅ៣ដងហើយក្តី។

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីតូចតាច នឿយឆ្ងល់យ៉ាងខ្លាំង ចំពោះ ចំណាត់ការ របស់អាជ្ញាធរ និងមន្ត្រីជំនាញ ទៅលើអ្នកដែល រំលោភយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ត្រូវមានទោសដល់កម្រិតណា បានជានៅតែរំលោភបំពានមិនចេះចប់ មិនចេះហើយ ឬមួយគ្រាន់តែ ឆាកល្ខោន បំភ័ន្តភ្នែកមហាជន តែប៉ុណ្ណោះ។

សារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក តោ សុវុទ្ទី បានទេដោយសារទូរស័ព្ទ របស់គាត់ ខលចូលហើយពុំមានអ្នកលើក។

ប្រជាពលរដ្ឋ រស់នៅខេត្តកែប សូមសំណូមពរ អោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែបមេត្តា ជួយពិនិត្យមើលផង ជាពិសេស ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដីនគរ រូបនីយកម្មនិងសំណង់ ជួយពិនិត្យមើល អ្នកដែលរំលោភបំពាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិផង ព្រោះកូនចៅរបស់ ឯកឧត្តម នៅថ្នាក់ក្រោមជាតិនេះ ហាក់បីដូចជាពុំសូវ យកចិត្តទុកដាក់ បន្តិចសោះ អំពីបញ្ហារំលោភបំពានយកដីរដ្ឋ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...