តាមសេចក្ដីរាយការណ៍ពីពលរដ្ឋដែលឆ្លងកាត់នៅទីនោះអោយដឹងថាផ្លូវមាត់ស្ទឹងនៅក្រោយផ្សារលើអីលូវត្រូវម្ចាស់ផ្សារលេងអោយបើកបរហើយដោយដាក់បំរាម ហាមបើកបរប្រយ័ត្នគ្រោះថ្នាក់ទៅវិញ។ហើយបន្ថែមទៀតថាចុះហេតុអ្វីក៏នៅតាមមាត់ស្ទឹងមិនហាមលក់នៅទីនោះដែលទៅឫមួយទុកជាផលប្រយោជន៍របស់ផ្សារ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បញ្ហារឿងបិតផ្លូវមិនអោយឡានបើកបរនោះអ្នកយកព័ត៌មានយើងពុំអាចទំនាក់ទំនងនិងម្ចាស់ផ្សារបានទេអោយគ្មានលេខទូរស័ព្ទ
អាស្រ័យហេតុនេះប្រជាពលរដ្ឋធ្លាប់ឆ្លងកាត់ទីនោះសុំស្នើដល់មន្រ្តីពាក់ពន្ន ជាពិសេស ឯកឧត្តម ងួន រតនះ អភិបាលខេត្តមេត្តាជួយដាក់កំលាំងចុះត្រួតពិនិត្យនៅផ្សារលើនេះផងទាន។