ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ សេចក្តី​ព្រួយបារម្ភរបស់ប្រជាពលរដ្ឋកេីតឡេីង​នៅ​ទីណា កង​កម្លាំងនគរបាល...

លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ សេចក្តី​ព្រួយបារម្ភរបស់ប្រជាពលរដ្ឋកេីតឡេីង​នៅ​ទីណា កង​កម្លាំងនគរបាលត្រូវមានវត្តមានផ្តល់​ភាពកក់ក្តៅជូនគាត់ភ្លាមៗនៅទីនោះ

-

សកម្មភាពខាងលេីនេះ​ បន្ទាប់ពីទទួលព័ត៌មានពី​មហាជនតាមរយៈបណ្តាញសង្គមដែលហាក់ឮតៗគ្នា​ថា​ មានសកម្មភាព(មនុស្សប្លែកៗ)មាន​វត្តមាន​នៅតាមទីផ្សារមួយចំនួនក្នុងរយ:ពេល​ថ្មីនេះ​ដែលវត្តមាន​បែបនេះ​ បានបង្កនូវក្តីបារម្ភពីប្រជាពលរដ្ឋ​ ពិសេសអាជី​វ​ករ​លក់ដូរនៅក្នុងផ្សារ។ ក្តាប់បានព័ត៌មានភ្លាមក្រោមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំបង​ បានផ្តល់មតិដល់លោក​វរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែនជំ​នាញ​ រួមគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី​ ស្រី​ សុខុន​ ស្នងការរង​ទទួលដឹកនាំអធិការដ្ឋាន​នគរ​បាលស្រុកសំពៅ​លូន​ និងលោកវរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​ អធិ​ការនគរបាលស្រុកសំពៅលូន​ ដឹកនាំកម្លាំងចុះ​ទៅ​ដល់គោលដៅ(ទីផ្សារ)ហេីយធ្វេីការ​ស្រាវ​ជ្រាវរាវរកប្រភពព័ត៌មាននេះ​ភ្លាម​ ក៏ប៉ុន្តែទីបំផុតទៅនេះគឺជាព័​ត៌​មានដែលពួកគាត់ឮតៗគ្នាហេីយ​បង្កេីត​បាននូវក្តីបារម្ភបែប​នេះឡេីង​ ដែលការពិតជាក់ស្តែងរឿងនេះមិនទាន់កេីត​មាននៅឡេីយ​នោះ​ទេ។

ទោះបីជាយ៉ាងនេះក្តីសមត្ថកិច្ចនគរបាលយេីង​បានបង្កនូវបរិយាកាសកក់ក្តៅជាងមុនជូនពួក​គាត់តាមរយ:ការបញ្ជូនកម្លាំងបន្ថែមនិងពព្រឹងការតាមដានស្របតាមវិធានការជំនាញរបស់​នគរ​បាល​និងផ្តល់ជូននូវលេខទូរស័ព្ទទំនាក់ទំនងជូនគាត់​បន្ថែមទៀតសម្រាប់គាត់ទាក់ទងមកនគរ​បាល​ក្នុងករណីមានការសង័្សយណាមួយ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...