ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់បែកធ្លាយសង្វៀនជល់មាន់ និង អាប៉ោង បើកលេងយ៉ាងពេញទំហឹងក្នុង ខេត្តស្ទឹងត្រែង ខណៈជំងឺកូវីតកំពុងតែផ្ទុះឡើង...

បែកធ្លាយសង្វៀនជល់មាន់ និង អាប៉ោង បើកលេងយ៉ាងពេញទំហឹងក្នុង ខេត្តស្ទឹងត្រែង ខណៈជំងឺកូវីតកំពុងតែផ្ទុះឡើងយ៉ាងពេញបន្ទុក…!

-

ខេត្តស្ទឹងត្រែង ៖ បែកធ្លាយ ថ្មីៗនេះ សង្វៀនជល់មាន់ និង អាប៉ោង ដ៏ធំសម្បើមមួយកន្លែង ស្ថិតនៅចំណុច ជិតផ្ទះប្រជាពលរដ្ឋ ក្បែរចំការស្វាយចន្ទីចូលតាមច្រកផ្លូវគៀនផ្ទះលក់ឥវ៉ាន់ចាប់ហួយឈ្មោះ ម៉ាក់ នីតា ចម្ងាយពីផ្លូវជាតិចាស់ប្រហែលជិតមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជាក់ស្តែងសង្វៀនជល់មាន់និងអាប៉ោងនេះ បានធ្វើការបើកលេងជារៀងរាល់ថ្ងៃ ដោយគេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន ជិះម៉ូតូស្ពាយកន្ត្រកមាន់ ចូលទៅលេងយ៉ាងកុះក ចំណែកអាជ្ញាធរដេកមើលភ្លឹសៗធ្វើមិនដឹងមិនឮ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ពុំឃើញធ្វើការបង្ក្រាបសោះ សង្ស័យតែជាឆ្នាំងបាយរបស់អស់លោកមន្ត្រីគ្រប់ៗគ្នាហើយមើលទៅ បានជាមិនមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធ ណាធ្វើការបង្ក្រាបសោះ  ហើយបើគ្មានការឃុបឃិតពុករលួយជាប្រព័ន្ធពីសំណាក់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាមួយនិងក្រុមល្បែងស៊ីសងទេនោះ ល្បែងស៊ីសងទាំងនោះក៏មិនអាចកើតឡើង និងដំណើរការទៅបានយ៉ាងរលូនបានដែរ គឺជៀសមិនផុតពីការបង្ក្រាបរបស់សមត្ថកិច្ចជាមិនខានឡើយ។

ប្រជាពលរដ្ឋរស់នៅជុំវិញក្នុងខេត្តស្ទឹងត្រែង មានការខកចិត្ត យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ច មិនគួណាឲ្យមានល្បែងសុីសង នាំឲ្យមានហានិភ័យខ្លាំងបំផុត ដែលអាចកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម នាយពេលបច្ចុប្បន្ន ជាពិសេសខណៈពេលដែលជំងឺកូវីដកំពុងតែផ្ទុះឡើងរាលដាលយ៉ាងខ្លាំងពេញបន្ទុក។

ប្រភពច្បាស់ការណ៍បានបែកធ្លាយចេញពីមន្ត្រីតូចតាច ដែលមិនបានលាភសក្ការៈឲ្យដឹងថា ម្ចាស់វង់ល្បែងសុីសងបានរត់ការណ៍សូកប៉ាន់ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នអស់ហើយ  មិនមានអាជ្ញាធរនិងសមត្ថកិច្ច ណាមករំខានទីតាំល្បែងស៊ីសងនេះទេ បើកឲ្យលេងតាមសប្បាយ លេងភ្នាល់គ្នាក្នុង១គូៗរាប់លានរៀល មានអ្នកខ្លះលេងចាញ់លក់់អស់ឡាន ម៉ូតូ និងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។

ប្រជាពលរដ្ឋនិងមហាជនដែលរស់ក្នុង ខេត្តស្ទឹងត្រែង បានទទូចស្នើដល់ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការបង្រ្កាបទបល្មើសខេត្តស្ទឹងត្រែង ជាពិសេសឯកឧត្តម ម៉ៅ ដារា ស្នងការខេត្ត នឹង ឯកឧត្តម អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះពិនិត្យតាមដាន និងបង្រ្កាបផងទាន ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...