ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់ប្រជាពលរដ្ឋលុបស្ទឹងដាក់លូដើម្បីប្រមូលលុយគ្មានដែនកំណត់

ប្រជាពលរដ្ឋលុបស្ទឹងដាក់លូដើម្បីប្រមូលលុយគ្មានដែនកំណត់

-

ខេត្ដប៉ៃលិន៖តាមសេចក្ដីរាយការណ៍ពីពលរដ្ឋដែលឆ្លងកាត់នៅផ្លូវនោះអោយដឹងថាក្នុងម៉ូតូមួយតំលៃ១៥០០រៀលចំណែកឡានតំលៃ៣០០០រៀលអ្នកដែលយកលុយនោះគឺនៅម្ខាងស្ទឹងក្នុងទឹកដីភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិចក្រីបានបង្ហើបប្រាប់ថាចំពោះស្ទឹងនេំះមានម្ខាងភូមិចក្រីម្ខាងទៀតភូមិបាយសី ចំណែកឯលុបស្ទឹងដាក់លូធ្វើផ្លូវនេះគឺអ្នកនៅម្ខាងនោះគេចាំយកលុយ ព្រោះគេអ្នកធ្វើ។ហើយបំន្ថែមទៀតថាបើអ្នកភូមិចក្រីចង់ឆ្លងកាត់បង់ខែក៏បានមួយដាច់ផ្លូវ៣០០០០រៀលហើយបើឡានពុំដឹងទេ។

បញ្ហារឿងលុបស្ទឹងដាក់លូយកលុយនេះ ពលរដ្ឋដែលរស់នៅក្នុងភូមិបាយសីជាអ្នកធ្វើហើយដាក់ខ្សែរចាំយកលុយអោយដឹងថាខ្ញុំធ្វើនោះគឺអាជ្ញាធរភូមិឃុំដឹងលឺហើយរឿងយកលុយគឺសំរាប់ការឆ្លងនោះ។

ចំពោះលោក កែវ រំដេត ប្រធានក្រុមប្រឹក្សាឃុំស្ទឹងត្រង់ បានមានប្រសាសន៍ប្រាប់ដល់អ្នកយកព័ត៌មាន មេគង្គខ្មែរនៅថ្ងៃទី១២ខែមករាឆ្នាំ២០២១តាមទូរស័ព្ទថារឿងស្ពានគេអោយឆ្លងមិនយកលុយយើងមិនទៅឆ្លង ចំពោះគេខំធ្វើផ្លូវគេយកលុយហើយខ្ញុំក៍គេយកដែល។

ហេតុនេះប្រជាពលរដ្ឋស្នើសុំដល់ ជំទាវ បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិនមេត្តាដាក់កំលាំងចុះត្រួតពិនិត្យនៅការលុបស្ទឹងដាក់លូយកលុយនោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...