ថ្ងៃ​ពុធ, ខែ​តុលា 22, 2025
ផ្ទះព័ត៌មានសំខាន់នរណាមិនល្បីឈ្មោះចែ ស្រីខាងដឹកជញ្ជូនបទល្មើសព្រៃឈើដឹកចេញពីជ័យសែននិងឆ្លងកាត់ស្រុករវៀងខេត្តព្រះវិហារឆ្ពោ...

នរណាមិនល្បីឈ្មោះចែ ស្រីខាងដឹកជញ្ជូនបទល្មើសព្រៃឈើដឹកចេញពីជ័យសែននិងឆ្លងកាត់ស្រុករវៀងខេត្តព្រះវិហារឆ្ពោះទៅទឹកដីខេត្តកំពង់ធំ

-

ខេត្តព្រះវិហា» សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើដឹកចេញពីជ័យសែននិងឆ្លងកាត់ស្រុករវៀងខេត្តព្រះវិហារឆ្ពោះទៅដឹកដីខេត្តកំពង់ធំរបស់ឈ្មួញឈ្មោះ ចែ ស្រី កំពុងធ្វេីសកម្មភាពយ៉ាងគគ្លេីន ដឹកតាមកែឆ្នៃជាច្រើនគ្រឿងនឹងរថយន្តសាំយ៉ុងរត់ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃស្រុកជ័យសែនយ៉ាងរលូនទាំងយប់ទាំងថ្ងៃនឹងឆ្ពោះទៅស្រុក រវៀង ភ្នំដែក ឆ្ពោះចូលទៅទឹកដី ខេត្តកំពង់ធំយ៉ាងរលូន ។ តើមេឈ្មួញឈ្មោះ ចែ ស្រី រូបនេះមានខ្នងធំប៉ុណ្ណាទៅ ទើបបានជាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនហ៊ានបង្ក្រាបទុកឱ្យមេឧក្រិដ្ធជនដែលបំភ្លេចបំផ្លាញធនធានធម្មជាតិដុះស្លែរូបនេះធ្វើសកម្មភាពដោយសេរីបែបនេះ។

ប្រភពពីប្រជាពលរដ្ឋបាននាំគ្នាឆ្លល់ថាឬមួយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារដឹងហើយតែធ្វើជាមិនដឹងទៅវិញឬមួយក៏លោកចង់ទុកមេឧក្រិដ្ធជនដែលបំផ្លិចបំផ្លាញធនធានធម្មជាតិរូបនេះបំផ្លាញព្រៃព្រះរកានិងព្រៃឡង់ឱ្យរលាយហិនហោចឬយ៉ាងណាទើបមិនបង្ក្រាប។
ជាក់ស្ដែងរាល់ថ្ងៃ ព្រៃឡង់ និងព្រៃព្រះរកានៅក្នុងទឹកដីខេត្តព្រះវិហារកាន់តែរលាយបាត់បន្តិចម្ដងៗ ហើយដោយសារតែមានការបើកភ្លើងខៀវពីសំណាក់ ជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជំនាញបរិស្ថានដែលមានការឃុបឃិតគ្នារវាងមេឈ្មួញធំៗដែលជាឧក្រិដ្ឋជនបំផ្លាញព្រៃឡង់និងព្រៃព្រះរកាទើបអាចមេឧក្រិដ្ធជនទាំងនោះដំណើរការទៅបាន។ ហើយប្រភពពីប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារថាលោក នួនសុខុម មិនដែលបញ្ចេញស្នាដៃបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេសង្ស័យមានលាភសការ:ហើយមើលទៅទើបធ្វើមិនដឹងបែបនេះ។សព្វថ្ងៃនេះមហាជនបានសង្កេតឃើញថាជារៀងរាល់ថ្ងៃធ្វើឱ្យព្រៃឈើកាន់តែវិនាសអស់ទៅហើយបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការរងចាំមើលតើព្រៃឈើអស់នៅពេលណាដែរ? បើសកម្មភាពមេឧក្រឹដ្ឋដឹកដូចសព្វថ្ងៃនេះនោះ។ ប្រជាពលរដ្ឋមានចម្ងល់ថាព្រំប្រទល់ស្រុករវៀងខេត្តព្រះវិហារមន្ត្រីជំនាញ ឈជើង២៤ម៉ោងលើ២៤ម៉ោងជាច្រើនស្ថាប័ន តែមិនដែលឃើញមានការបង្ក្រាបបទល្មើសព្រៃឈើឆ្លងកាត់ពីខេត្តព្រះវិហារ ស្រុករវៀង ចូលទៅខេត្តកំពុងធំនោះទេ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...