ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះចំណាប់អារម្មណ៍តើលោកទូ សាភឿត រៀបគម្រោងវាស់ដីធ្វើប្លង់បើទោះជាបង់លុយអោយ ម្ចាស់ដីមិនគ្រប់ក៏ដោយ

តើលោកទូ សាភឿត រៀបគម្រោងវាស់ដីធ្វើប្លង់បើទោះជាបង់លុយអោយ ម្ចាស់ដីមិនគ្រប់ក៏ដោយ

-

លោកទូ សាភឿត និងលោកលុយ បញ្ញា ថៅកែក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស ដែលមានទីតាំងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានរៀបចំគម្រោងវាស់វែងធ្វើប្លង់ដីដែលបានទិញពីលោកជំទាវឧកញ្ញាបណ្ឌិត( លី អ៊ុំអេង )នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បើទោះជាតំណាងក្រុមហ៊ុនទាំងពីររូបខាងលើនេះនៅជំពាក់លុយថ្លៃដីជាងប្រាំលានដុល្លារអាមេរិកពុំទាន់បង់អស់ក៏ដោយ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវឧកញ្ញាបណ្ឌិត (លី អ៊ុំអេង )តាមតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។
លោកជំទាវឧកញ្ញាបណ្ឌិត( លី អ៊ុំអេង )បានបញ្ជាក់ប្រាប់ថា លោ( ទូ សាភឿន )និងលោក (លុយ បញ្ញា )បានទិញដីរបស់លោកជំទាវចំនួនជាងពីររយហិចតា ដែលមានចំនួនទឹកប្រាក់សរុបប្រហែលជាង៧លានដុល្លារអាមេរិក តែលោក (ទូ សាភឿត )និងលោក (លុយ បញ្ញា) បានបង់ប្រាក់ជូនលោកជំទាវតែជាង២លានដុល្លារតែប៉ុណ្ណោះ ហើយនៅជំពាក់ប្រាក់ជាងប្រាំលានដុល្លារទៀតមិនទាន់បានបង់។ លោកជំទាវបណ្ឌិតមានប្រសាសន៍បន្តទៀតថា កន្លងទៅលោក ទូ សាភឿត និងលោក លុយ បញ្ញា បានចេញសែកស្អុយអត់មានទឹកប្រាក់ជូនលោកជំទាវជាច្រើនសន្លឹក ដែលជាហេតុបណ្តាលអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការ។ លោកជំទាវបានបន្ថែមថា លុយមិនទាន់បង់គ្រប់ផង បែរជាលោក( ទូ សាភឿត )និងលោក (លុយ បញ្ញា )រៀបគម្រោងអោយខាងសូរិយោដីខេត្តសៀមរាបទៅវាស់វែងដីធ្វើប្លង់កម្មសិទ្ធនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកជំទាវបណ្ឌិត( លី អ៊ុំអេង) ស្នើសុំទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៌ជូនលោកជំទាវផងពាក់ព័ន្ធករណីវិវាទដីធ្លីរវាងលោកជំទាវ និងលោក(ទូ សាភឿត) និងលោក (លុយ បញ្ញា)តំណាងក្រុមហ៊ុនបុរីអង្គរលេនម៉ាក្សាខាងលើនេះ។
អង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក (ទូ សាភឿត) និងលោក (លុយ បញ្ញា )ថៅកែក្រុមហ៊ុនបុរីអង្គរលែនម៉ាក្សខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង តែអង្គភាពគេហទំព័រមេគង្គខ្មែរ រងចាំរាល់ការបំភ្លឺរបស់តំណាងក្រុមហ៊ុនបុរីអង្គរលែនម៉ាក្សនេះគ្រប់ពេលវេលា៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...