ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់តើជាការពិត !បែកធ្លាយរឿងមន្ត្រីគយតំបន់5បើកឡានដេញ បុកពលរដ្ឋបាក់ជេីង​បោះលុយ​ ៥០០០​ ដុល្លារ​ បិទរឿង​ 

តើជាការពិត !បែកធ្លាយរឿងមន្ត្រីគយតំបន់5បើកឡានដេញ បុកពលរដ្ឋបាក់ជេីង​បោះលុយ​ ៥០០០​ ដុល្លារ​ បិទរឿង​ 

-

បន្ទាយមានជ័យ​ ៖​ ប្រភព​ច្បាស់​ការ​ពី​មន្ត្រី​គយតំបន់​ ៥​ បានអោយដឹងថា​ នៅថ្ងៃ​ទី​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ កន្លង​មក​ថ្មីៗ​នេះ​ មន្ត្រី​គយតំបន់​ ៥​ បានបេីកថយន្ត​ Lexus RX350 ពណ៌​ស​ ពាក់​ស្លាក​លេខ​ 2AU-6806 ភ្នំពេញ​ ដេញបុកបុរសម្នាក់​ បេីកម៉ូតូ​ស្កុបពី​ ( Scoopy ) អត់​ស្លាក​លេខ​ដែល​មន្ត្រី​គយសង្ស័យថា​អត់​បង់ពន្ធ​នាំចូល​ ។ ហេតុ​ការ​ណ៍​នេះបានកេីតឡេីងនៅចំណុច​ជិត​អូរកំបុត​ក្បែរ​បឹងត្រកួនដែរ​ ។ បុរស​ដែល​ជិះ​ម៉ូតូ​ស្កុបពី​ត្រូវបានគេរាយការណ៍មកថា​ បានរងរបួសធ្ងន់បាក់ជេីងខាង​ឆ្វេង​ ។ ក្រោយ​កេីតហេតុ​ លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ បាន​សម្រប​សម្រួល​ជាមួយ​បុរស​នោះដោយចេញសងលុយចំនួន​ ៥០០០​ ដុល្លារ​ទៅ​បុរស​នោះ​ដេីម្បី​បញ្ចប់​រឿង​ ។ ប៉ុន្តែ​តាម​រយៈ​ ហ្វេសប៊ុក​របស់​ឈ្មោះ​ Bong Long Svay បានបង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់ជេីង​ ដោយសរសេរថា​ ហេតុ​អ្វី​យកជីវិតខ្ញុំមកលេងសេីចម្ល៉េះ​ ? ចំណែក​ ហ្វេសប៊ុក​ឈ្មោះ​ Chhin Roth Barca បានសរសេរថា​ សូមលោកពូ​ ផែង​ វណ្ណៈ​ និង​ អ្នក​សារព័ត៌មាន​ជួយផង​ គយខេត្តបន្ទាយមានជ័យ​ ។ សារព័ត៌មាន​ជាច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​គេបិទព័ត៌មាន​ករណី​នេះ​ ។ ចំណែក​ជនរងគ្រោះ​ដែល​បង្ហោះ​ ព័ត៌មាន​និងរូប​ថតរងគ្រោះ​ក៏បានលប់ចេញវិញផងដែរ​ ។

ជុំវិញរឿងរ៉ាវខាងលើ អង្គភាពយើងខ្ញុំយេីងមិនអាចសុំការបំភ្លឺ​ពីលោក​ឈួន​ សោភា​ បានទេ​ដោយគ្មានលេខទំ​នាក់ទំនង​ ។ ប៉ុន្តែ​តាមរយៈ​សកម្មភាព​កន្លង​មក​របស់​គយតំបន់​ ៥​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ឈួន​ សោភា​ បានបង្ករបញ្ហាជាច្រេីនជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​ បន្ទាយមានជ័យ​ ។ ប៉ុន្តែ​ដោយគាត់​
មានខ្សែ​ក្រាស់​ទេីប​គ្មាន​អ្នកណា​ហ៊ាន​ប៉ះឈួន​ សោភា​ បាន​ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...