ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់មេឈ្មួញឈ្មោះ លោក គេននិងឈ្មួញឈ្មោះ ឃៀសម្រុក ដឹកជញ្ជូនឈើខុសច្បាប់ចេញពីឃុំខ្វាវប្រើប្រាស់រថយន្តនីសសាន់ន...

មេឈ្មួញឈ្មោះ លោក គេននិងឈ្មួញឈ្មោះ ឃៀសម្រុក ដឹកជញ្ជូនឈើខុសច្បាប់ចេញពីឃុំខ្វាវប្រើប្រាស់រថយន្តនីសសាន់និងឡានខ្លុប់ជាច្រើនគ្រឿងទាំងយប់ ថ្ងៃ

-

ខេត្តសៀមរាប ៖ ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ គេន និងឈ្មួញឈ្មោះ ឃៀ ព្រមទាំងបក្ខពួកបានប្រើប្រាស់រថយន្តនីសសាន់និងឡានខ្លុប់ជាច្រើនគ្រឿង ដឹកជញ្ជូនឈើចេញពីឃុំខ្វាវ យ៉ាងរលូន។ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលក្នុងស្រុកជីក្រែង មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ គេននិងឈ្មួញឈ្មោះ ឃៀ ទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ គេន និងឈ្មួញឈ្មោះ ឃៀព្រមទាំងឈ្មួញច្រើននាក់ទៀត នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីឃុំខ្វាវចូលទៅស្រុកជីក្រែងនិងខេត្តសៀមរាបយ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្បាលព្រៃឈើចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃបឹងពែឃុំ ស្រុកជីក្រែងផង។ ដោយហេតុថា លោក ម៉ុង ប៊ុនលីម បណ្តោយឲ្យមន្រ្តី ប្រចាំការតាមផ្លូវធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ គេន និងឈ្មួញឈ្មោះ ឃៀបានឲ្យដឹងថា ឈ្មួញ២នាក់នេះបង់លុយតាមការកំណត់របស់មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើចេញពីឃុំខ្វាវ ស្រុកជីក្រែងទៅដល់គោលដៅយ៉ាងសុខស្រួល។ ដូច្នេះលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើមិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះបឹងពែរក្នុងឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀរាប កំពុងប្រឈមនឹងសេចក្តីវិនាសនាពេលឆាប់ៗខាងមុខ។ ជាក់ស្តែងឈ្មួញឈ្មោះ គេន និងឈ្មួញឈ្មោះ ឃៀ ព្រមទាំងឈ្មួញច្រើននាក់ទៀតអាចកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃឃុំខ្វាវស្រុកជីក្រែងដោយគ្មានញញើតអ្វីទាំងអស់។

អាស្រ័យហេតុនេះប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ទៀ សីហា អភិបាល នៃអភិបាលខេត្តសៀមរាមមេត្តដាក់កម្លាំងជួយចុះត្រួតពិនិត្យបន្ថែមផងទាន់។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...