ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់មេឈ្មួញតូចធំកំពុងសម្រុកដឹកឈើចេញយ៉ាងកំហុកគ្រប់គ្រងដោយជំនាញបរិស្ថាននិងសហគមន៍នៅឃុំខ្វាវនិងឃុំពង្រស្រុកជ...

មេឈ្មួញតូចធំកំពុងសម្រុកដឹកឈើចេញយ៉ាងកំហុកគ្រប់គ្រងដោយជំនាញបរិស្ថាននិងសហគមន៍នៅឃុំខ្វាវនិងឃុំពង្រស្រុកជីក្រែង

-

ខេត្តសៀមរាប៖តាមប្រភពអោយដឹងថាសកម្មភាព បទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ នឹងឃុំពង្រលើ ស្រុកជីក្រែង មានមេឈ្មួញតូចធំ កំពុងសម្រុកដឹកឈើចេញពីអភិរក្យបឹងពេរយ៉ាងគគ្រឹកគគ្រែងប៉ុន្តែមិនត្រូវបានជំនាញបរិស្ថាន និង សហគមន៍ធ្វើការបង្ក្រាបនោះឡើយ សង្ស័យតែត្រូវថ្នាំសណ្តំពួកឈ្មួញអស់នោះហើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ សង្កេតឃើញមានបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យស្ថិតក្នុងឃុំខ្វាវ នឹងឃុំពង្រលើ ស្រុកជីក្រែង ជាពិសេសភូមិអូរ និងព្រៃឧទ្យានសត្វព្រៃបឹងពេនិងព្រៃសហគមន៍។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកឈើនៅតំបន់ឃុំខ្វាវ នឹងឃុំពង្រលើ ស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្ត គោយន្តកន្ត្រៃ និង រទេះគោ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់រាល់ថ្ងៃសង្ស័យត្រូវដងត្រូវផ្លែនឹងជំនាញសហគមន៍និងបរិស្ថានហើយមើលទៅ។

ពលរដ្ឋបានបញ្ជាក់ទៀតថា នៅតំបន់ឃុំខ្វាវ នឹងឃុំពង្រលើនោះ ក៏មានទីតាំងសិប្បកម្មកែច្នៃឈើ នឹងឡឃ្យុង រាប់សិបពាន់កន្លែងផងដែរ ដែលបានកែច្នៃឈើផលិតជាគ្រឿងសង្ហារឹម។ ករណីបែបនេះជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវ នឹងឃុំពង្រលើយ៉ាងធ្ងន់ធ្ងរបំផុត។

ហេតុនេះប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម សាយ សំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាដាក់កម្លាំងចុះត្រួតពិនិត្យនៅព្រៃអភិរក្យបឹងពេ ក្នុងស្រុកជីក្រែងគ្រប់គ្រងដោយលោក ស៊ុន គង ជាប្រធានមន្ទីបរិស្ថានខេត្តសៀមរាបនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...