ថ្ងៃ​ព្រហស្បតិ៍, ខែ​កក្កដា 24, 2025
ផ្ទះព័ត៌មានសំខាន់តើលោកម៉ាន់ជាម្ចាស់គ្រឿងចក្រអាចគឃ្លើននឹងការហាមឃាត់របស់អាជ្ញាធរឃុំជាលើកទីពីរដែលឬទេ?

តើលោកម៉ាន់ជាម្ចាស់គ្រឿងចក្រអាចគឃ្លើននឹងការហាមឃាត់របស់អាជ្ញាធរឃុំជាលើកទីពីរដែលឬទេ?

-

ស្រុកភ្នំព្រឹក ៖ ភាពជាក់ស្ដែងនេះក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលផ្លូវជាតិ59 ភូមិទួលខ្ពស់ – ភូមិអូរគល់សំយ៉ុង ស្ថិតនៅឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រវែង15 000ម៉ែត្រនិងលូកាត់ផ្លូវ01កន្លែង ថវិកា រាជរដ្ឋាភិបាលនៅឆ្នាំ2021ដោយពុំទាន់ប្រគល់អោយឃុំនៅឡើយ។

ករណីរឿងផ្លូវនេះលោក ចាយ ម៉ោញ មេឃុំបារាំងធ្លាក់បានមានប្រសាសន៍ថាលោកពុំអនុញ្ញាតិអោយធ្វើអាជីកម្មនោះទេព្រោះផ្លូវកំពុងតែអភិវឌ្ឍន៍ហើយខ្លាចមានបញ្ហា តែក្រុមហ៊ុននោះនៅតែធ្វើ អីលូវនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2021នេះខ្ញុំបានអោយលោកមេប៉ុស្ដិទៅបិទហើយដើម្បីរកដំណោះស្រាយសិន ហើយលោកពេញចិត្តណាស់នៅក្រុមហ៊ុនណាដែលចុះមកធ្វើអាជីកម្មនិងអភិវឌ្ឍន៍ដល់ដែនដីរបស់លោក តែអោយគោរពតាមគោលការណ៍នៃច្បាប់ផង។

តាមប្រភពពីបងស្រីនឹងមេការបានអោយដឹងថាចំណែកគ្រឿងចក្រនេះគឺរបស់លោកម៉ាន់នៅបាត់ដំបងចំពោះមេការដែលជាគ្រប់គ្រងនៅទីនោះបានមានប្រសាសន៍តាមទូរស័ព្ទអោយក្រុមអ្នកយកព័ត៌មានយើងដឹងថាគ្រឿងចក្រលោកម៉ាន់នេះគឺចុះមកគាស់កាយយកដីក្រហមបម្រើទីផ្សារដើម្បីពង្រាប់ដីធ្វើសៃឡូ ហើយពុំទាន់មានអញ្ញាប័ណ្ណនោះទេតែកំពុងតែធ្វើ។

ប្រភពពីរមន្ត្រីរ៉ែនិងថាមពលខេត្តបាត់ដំបងបានអោយដឹងថាក្រុមហ៊ុនលោក ម៉ាន់នោះពុំមានច្បាប់ទេ

ចំណែកលោក សុង សុភ័ក្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹកបានមានប្រសាសន៍ថាលោកនឹងដាក់កម្លាំងចុះទៅត្រួតពិនិត្យសិន។

ហេតុនេះពលរដ្ឋនិងមហាជនសំណូពរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យបន្ថែមដល់ក្រុមហ៊ុនលោក ម៉ាន់ ដែលគឃ្លើនឹងអាជ្ញាធរឃុំនោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...