ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ពិតជាខ្លាំងមែន!ម្ចាស់គ្រឿងចក្រចុះគស់កាយដីក្រហមកូនភ្នំលក់ក្រោមការសង្ស័យបិទបាំងយករ៉ែធម្មជាតិប៉ុណ្ញ្ណោះ...

ពិតជាខ្លាំងមែន!ម្ចាស់គ្រឿងចក្រចុះគស់កាយដីក្រហមកូនភ្នំលក់ក្រោមការសង្ស័យបិទបាំងយករ៉ែធម្មជាតិប៉ុណ្ញ្ណោះ

-

បាត់ដំបង ៖ គេសង្កេតឃើញដីភ្នំមួយកន្លែង នៅជាប់នឹងផ្លូវក្រាលកៅស៊ូមួយខ្សែឆ្ពោះទៅស្រុកភ្នំព្រឹកមកស្រុកសំពៅលូន ស្ថិតក្នុងភូមិ បេងស្អាត ស្រុកភ្នំព្រឹកកំពុងទទួលរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ ដោយយកគ្រឿងចក្រទៅជីកគស់កាយដឹកលក់យ៉ាងគគ្រឹកគគ្រេងនៅតាមភូមិនានាក្នុងស្រុកភ្នំព្រឹកខណៈឈ្មួញលើកឡើងថា ម្ចាស់ដីភ្នំនេះ គេមានប័ណ្ណកាមសិទ្ធត្រឹមត្រូវ រីឯមន្រ្តីជំនាញ និងអាជ្ញាធរស្រុកបានចុះឃាត់ពីរដងមកហើយដោយអត់ច្បាប់រយះកន្លងមក។

ដោយការហាមឃាត់នោះហើយទើបម្ចាស់គ្រឿងចក្រស្រវេស្រវ៉ារត់ទៅធ្វើច្បាប់ ជីកអាចម៍ដី រណ្ដៅដីចល័ត ឈ្មោះសុត អាត រស់នៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានបង្ហើបថា អស់រយៈពេល ជាច្រើនថ្ងៃមកហើយ គេឃើញឈ្មួញម្នាក់ ឈ្មោះ សុត អាត រស់នៅក្នុងស្រុកភ្នំព្រឹកបានយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅជីកគស់កាយដីភ្នំក្បែរផ្លូវ ដឹកលក់យ៉ាងអនាធិបតេយ្យ បណ្តាលឱ្យជ្រុះអាចម៍រាយប៉ាយ នៅលើដងផ្លូវ ធ្វើឱ្យហុយកំទេចធូលីប៉ះពាល់ដល់ផ្លូវដង្ហើមអ្នកបើកបរម៉ូតូទៅមក ។ ប្រភពបន្តទៀតថា ភ្នំដែលជាសម្បត្តិរបស់រដ្ឋ មិនគួរណាអាជ្ញាធរស្រុកនិងមន្រ្តីជំនាញនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បើកដៃឱ្យឈ្មួញជីកយកដីថ្មទៅលក់នៅតាមភូមិនោះឡើយ ទោះបីជាមានប័ញ្ណឬយ៉ាងណាក៏គួរទុកឱ្យដើមឈើដុះលូតលាស់ ដើម្បីទាក់ទាញទឹកភ្លៀងសម្រាប់ស្រោចស្រព្វមកលើផែនដី កុំឱ្យប្រែប្រួលអាកាសធាតុជាដើម ។

ប្រភពពីពលរដ្ឋដែលរស់នៅម្ដុំនោះចាស់វស្សាបានបង្ហើបប្រាប់ថា ដីកូនភ្នំនេះគឹម្ចាស់មានពីនាក់ហើយនៅទីនោះមានតំលៃថ្លៃណាស់ដោយសារមានរ៉ែថ្មធ្យូ រ៉ែមាស ថ្មកែវជាច្រើន មិនតែប៉ុណ្ណោះក្រុមហ៊ុននេះចុះមកធ្វើអាជីកម្មនៅទីនេះប៉ះពាល់ដល់អ្នករស់នៅតាមផ្លួវនោះទៀតផ្អើលដល់ឃុំតែប្រហែលសម្របសម្រួលហើយមើលទៅ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុង សុភ័ក្រ អភិបាលស្រុកបានថ្លែងថា ខាងលោកមិនទាន់ដឹងរឿងនេះច្បាស់ទេ ប្រហែលជាគេមានប័ណ្ណកម្មសិទ្ធ ឬយ៉ាងណា ទើបហ៊ានយកគ្រឿងចក្រទៅជីកគស់កាយដីភ្នំខាងលើ តែខាងលោកនឹងចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល ដើម្បីណែនាំ ធ្វើច្បាប់រួចរាល់ហើយ។

ចំណែកលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ខាងលោកកំពុងជាប់រវល់ តែពេលទទួលបានដំណឹងខាងលើនេះ នឹងចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល នៅថ្ងៃខាងមុខនេះ ដើម្បីណែនាំឱ្យធ្វើតាមច្បាប់ផងដែរ ចំពោះបើកាយដីក្រហម ថ្មនិងយករ៉ែនោះគឺថ្នាក់ស្រុកពុំអាចចេញច្បាប់បានទេ។

អាស្រ័យហេតុនេះពលរដ្ឋនិង មហាជនសំណូមពរដល់មន្ត្រីពាក់ពន្ធ ជាពិសេស ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាដាក់កម្លាំងត្រួតពិនិត្យមើលអាញ្ណាប័ណ្ណធ្វើអាជីកម្មរបស់ក្រុមហ៊ុនចេញដោយស្រុកភ្នំព្រឹកនោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...