កំពង់ធំ-ព្រះវិហារ= មានសេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើសព្រៃឈើមកថា ឈ្មួញឈ្មោះ ចែផល្លា ចែ ស្រី លោក សិតដឹកជញ្ចូនឈើយ៉ាងរលូន ឆ្លងកាត់មុខ ផ្នែករដ្ឋបាលព្រៃឈើរវៀងដែលមានលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែកនៅទីនោះ តែហេតុអ្វីបានជាលោកមើលអត់ឃើញបទល្មើសដឹកឈើបែបនេះ?
ចុះសមត្ថកិច្ចតាមដងផ្លូវរាប់មិនអស់ ដែលស៊ីប្រាក់ខែរដ្ឋ ម្ដេចមិនបង្រ្កាប់? ឬភ្លេចតួនាទីនិងកាតព្វកិច្ច ជាអ្នកការពារបទល្មើសព្រៃឈើអស់ហើយ ? ។កក្តាទាំងនេះហើយដែលពលរដ្នដាក់ការសង្ស័យថាមន្រ្ដីជំនាញលក់ឧត្តមគតិរបស់ខ្លួនបំរើផលប្រយោជន៍អោយឈ្មួញឈើ បណ្ដាលអោយព្រៃឈើរលាយហិនហោចគួរអោយព្រួយបារម្ភ។
គេសង្កេតឃើញឈ្មួញឈ្មោះ ផល្លា ចែ ស្រី លោក សិតដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅដល់ខេត្តកំពង់ធំតាមរថយន្ថស៊ាំយុង យ៉ាងរលូន ! ឯប្រភពខ្លះទៀតបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធលើផ្លូវជាតិលេខ៦២ រាប់ក្បាលឡានយកលុយដាក់ក្នុងហោប៉ៅមិនខ្វល់ពីការបង្ក្រាប ព្រោះជាឆ្នាំងបាយរបស់ពួកគេ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញជាច្រើននាក់កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅកាន់ខេត្តកំពង់ធំ យ៉ាងគគ្រឹកគក្រែង។
ពលរដ្នស្នើរអោយលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យឡើងពីបញ្ហាបទល្មើសព្រៃឈើព្រោះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅតែបណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញទំហឹងក្នុងពេលបច្ចុប្បន្ននេះ៕