ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបានចុះនែនាំដល់អាជ្ញាធរស្រុកឯកភ្នំអោយជួយទប់ស្កាត់បទល្មើសទន្ទ្រានព្រៃល...

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបានចុះនែនាំដល់អាជ្ញាធរស្រុកឯកភ្នំអោយជួយទប់ស្កាត់បទល្មើសទន្ទ្រានព្រៃលិចទឹកក្នុងដែនដីតំបន់3

-

បាត់ដំបង ៖ នៅថ្ងៃ 13 ខែធ្នូឆ្នាំ2021 លោក សឿម ប៊ុនរិទ្ឋិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្នុងនាមក្រុមការងារប្រចាំគោលដៅស្រុកឯកភ្នំ ចុះផ្សព្វផ្សាយការដកហូតដីព្រៃលិចទឹកតំបន់៣ ដែលបានចូលទន្ទ្រានកាន់កាប់ក្នុងភូមិសាស្ត្រស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៨/២១សណនចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សេចក្តីជូនដំណឹងលេខ២១៧០/២១ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតលេខ៧២២សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅសាលាស្រុកឯកភ្នំ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងក្រុមការងារប្រចាំស្រុកគោលដៅ ឯកភ្នំ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ( មេភូមិ អនុប្រធានភូមិ សមាជិកភូមិ )ឃុំ ( មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំពាមឯក ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ស្រុក(អភិបាល អភិបាលរងស្រុក) សមត្ថកិច្ច ( អធិការ- អធិការរង មេបញ្ជាការ -មេបញ្ជារងមូលដ្ឋានកងរាជអាវុធហត្ថ និងផ្នែកសឹករងស្រុក) តំណាងសហគមន៍នេសាទនិង ព្រឹទ្ឋាចារ្យ ក្នុងភូមិ ឃុំ សរុបចំនួន១៣៥ នាក់ ។

ក្រោយពីបានណែនាំ និងផ្សព្វផ្សាយឯកសារទាំងបីខាងលើ រួចមក បានប្រគល់ភារកិច្ចឱយរដ្ឋបាលឃុំ និងមេភូមិ អញ្ជើញអ្នកពាក់ព័ន្ឋដែលបានសារភាពទទួលកំហុសហើយ ត្រូវតែបំពេញកាតព្វកិច្ចដាំដើមឈើឡើងវិញ រួមមាន កប់គ្រាប់ត្នោតនៅតាមខ្សែបន្ទាត់កំណត់ព្រំតំបន់៣ ចន្លោះពីមួយ ទៅមួយ៧ម៉ែត្រ និងដាំ២ ទៅ៣ជួរ តែត្រូវចងខ្សែ បោះស្នឹងកុំឱយអណ្តែតទៅតាមទឹកហូរ និងរកកូនរាំង គល់រាំង ដើមត្រស់ យកមកដាំនៅតាមទីតាំងដីដែលបានដកហូតក្នុងតំបន់៣តាមទីតាំង និងស្ថានភាពជាក់ស្តែង ព្រមទាំងប្រែក្លាយជាចលនាចូលរួមដាំព្រៃលិចទឹកឡើងវិញ ។

ជាមួយនេះ បានជំរុញឱយអាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំបន្តផ្សព្វផ្សាយ និងខិតខំស្រាវជ្រាវបង្ហាញមុខបុគ្គលពាក់ព័ន្ឋ ចេញមកសារភាព ប្រគល់ដីឱយរដ្ឋវិញបានទាន់ពេលវេលា និងចូលរួមទប់ស្កាត់មិនឱយកើតមានសារជាថ្មីនូវរាល់ការចូលទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ករណីមានបុគ្គលណាបន្តសកម្មភាពចូលទន្ទ្រានត្រូវសហការចូលរួមបង្ក្រាបភ្លាមៗ ករណីមិនបង្ក្រាប និង មិនរាយការណ៍នឹងវិធានការតាមផ្លូវច្បាប់ ដូចជនល្មើសដែរ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...