ថ្ងៃ​អង្គារ, ខែ​មេសា 8, 2025
ផ្ទះព័ត៌មានសំខាន់សម្ដេចក្រឡាហោម ស ខេង បន្ដណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្រៅ...

សម្ដេចក្រឡាហោម ស ខេង បន្ដណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ

-

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដមានប្រសាសន៍ណែនាំអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ដែលធ្វើឡើងក្នុងក្របខណ្ឌសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ឱ្យបានកាន់តែមានប្រសិទ្ធភាពល្អប្រសើរបន្ថែមទៀត ជៀសវាងប្រជាពលរដ្ឋយកយន្តការក្នុងការដោះស្រាយគ្នា នៅប្រព័ន្ធតុលាការ នាំឱ្យខាតបង់នូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ឱ្យបានល្អបំផុត ដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ និងមានឱកាសកសាងជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើរឡើង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ជួយដោះស្រាយប្រជាពលរដ្ឋនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ តុលាការ គឺយើងជៀសមិនផុតឡើយ ប៉ុន្ដែយើងចេះដោះស្រាយ និងសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ប្រហែលឆាប់ជាងនៅប្រព័ន្ធតុលាការ»។

សម្ដេចក្រឡាហោម បានពន្យល់ថា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅប្រព័ន្ធតុលាការ ត្រូវចំណាយថវិកាច្រើន ដូចជា ៖ ចំណាយលើការធ្វើដំណើរ និងពេលហូបចុក ជាដើម។ សម្ដេចក្រឡាហោម បន្ដថា ដូច្នេះ ការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺជាវិធីសាស្ដ្រល្អសម្រាប់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា ចំពោះបញ្ហាគ្រឿងញៀនមិនថមថយឡើយ ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស គ្រឿងញៀនសំយោគ គឺជាសារធាតុញៀនផ្សំឡើងដោយសារធាតុ គីមីផ្សេងៗ យកមកបូកបញ្ជូល ទើបសមត្ថកិច្ចពិបាកក្នុងការត្រួតពិនិត្យ ដូច្នេះសមត្ថកិច្ចត្រូវព្យាយាមបង្ក្រាបគ្រឿងញៀនបន្ថែមទៀត៕

 

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...