ថ្ងៃ​ពុធ, ខែ​តុលា 22, 2025
ផ្ទះព័ត៌មានសំខាន់មហាជននិងពលរដ្ឋរិៈគន់ម្ចាស់ភោជនីយដ្ឋាន (ផ្លាកទីនឹមផាលេស)យកចិញ្ចើមផ្លូវបំរើផលប្រយោជន៍របស់ខ្លួន

មហាជននិងពលរដ្ឋរិៈគន់ម្ចាស់ភោជនីយដ្ឋាន (ផ្លាកទីនឹមផាលេស)យកចិញ្ចើមផ្លូវបំរើផលប្រយោជន៍របស់ខ្លួន

-

ខេត្តសៀមរាប ៖ ជាក់ស្ដែងនៅយប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២នៅវេលាម៉ោង១១:៤៩នាទីម្ចាស់និងភោជនីយដ្ឋាន(ផ្លាកទីនឹមផាលេស)នៅតែព្រហើនយកផ្លូវសាធារណៈចតឡានចតម៉ូតូដដែលនេះជាលើកទី២ហើយដែលអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយជូនទៅដល់សាធារណៈជននិងមិត្តភ័ក្រ្តពុកម៉ែបងប្អូនទីតាំងនេះតាមបណ្ដោយផ្លូវជន្លង់ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប។

ប្រភពពីប្រជាពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះ:គាត់ប្រាប់មកសារព័ត៌មានយើងខ្ញុំថាជារៀងរាល់យប់ម្ចាស់ហាងខាងលើតែងតែយកផ្លូវសាធារណៈទាំងសាងខាងចតឡានចតម៉ូតូពេញផ្លូវគាត់ថាគាត់និយាយប្រាប់ដែរតែម្ចាស់ហាងខាងលើមិនមានវិធានការសោះឡើយនៅតែបន្តការចតទៀត។

ហេតុនេះពលរដ្ឋសំណូមពរដល់មន្ត្រីសណ្ដាប់ធ្នាប់ក្រុង សមត្ថកិច្ចមូលដ្ឋាន ជាពិសេសសូមផ្ញើជូនលោកអភិបាលក្រុងជួយចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យត្រង់ចំណុចភោជនីយដ្ឋានខាងលើនេះផងតែងតែយកផ្លូវសាធារណៈចតឡានចតម៉ូតូជារៀងរាល់យប់។

ទោះជាយ៉ាងណាក៏ដោយយើងមិនទាន់បានបំភ្លឺពីម្ចាស់ហាងនៅឡើយទេដោយសារអង្គភាពយើងខ្ញុំគ្មានលេខទូរស័ព្ទទំនាក់ទំនង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...