ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងកាយខ្សាច់របស់លោក កុយ នៅភូមិបាណន់ សង្ស័យអត់ច្បាប់ នៅតែបន្តកាយខ្សាច់លក់ យ៉ាងរលូន

ទីតាំងកាយខ្សាច់របស់លោក កុយ នៅភូមិបាណន់ សង្ស័យអត់ច្បាប់ នៅតែបន្តកាយខ្សាច់លក់ យ៉ាងរលូន

-

បាត់ដំបង÷ សព្វថ្ងៃនេះ គេសង្កេត ឃើញថា មានការធ្វើអាជីវកម្ម របស់លោក កុយ ក្នុងការកាយយកខ្សាច់ លក់ នៅតែបន្តកាយ និងដឹកជញ្ជូនជារាង រាល់ថ្ងៃ ។ ដោយយោងតាមប្រភពពីពលរដ្ឋ បានលួចបង្ហើបឲ្យដឹងថា ការកាយយកខ្សាច់របស់លោក កុយ គឺ គ្មានច្បាប់អនុញាតនោះទេ ។

បើយោងតាមប្រភពច្បាស់ការ បានបង្ហើបឲ្យសារព័ត៌មាន មេគង្គខ្មែរ យើងដឹងផងដែរថា លោក កុយ កាយយកខ្សាច់លក់នេះជាយូណាស់មកហើយដោយជំនាយនិងអាជ្ញាធរស្រុកពុំហ៊ានបង្ក្រាបនោះទេ។

តាមការជាក់ស្តែង នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ២០២២នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងកាយខ្សាច់ របស់លោក កុយ ក្នុងភូមិបាណន់ ឃុំកន្ទឺ2 ស្រុក បាណន់ខេត្តបាត់ដំបង បានសង្កេតឃើញថា ឃើញ គ្រឿងចក្រ កំពុងកាយខ្សាច់ និង រថយន្ត កំពុងដឹកជញ្ជូន ខ្សាច់ យកទៅលក់ យ៉ាងគគ្រឹកគគ្រេង តែមិនទាន់ឃើញ លោក ស្រេង សុខា អភិបាលស្រុកបាណន់ ចុះទប់ស្កាត់ ឬ បង្រ្កាបឡើយ ។

ជុំវិញបញ្ហាមួយនេះដែរ នៅរសៀលថ្ងៃទី21ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រភពពីមន្ត្រី រ៉ែ និង ថាមពលខេត្ត បាត់ដំបង បានបង្ហើបប្រាប់ថាទីតាំងកាយយកខ្សាច់នេះពុំមានច្បាប់នោះទេ។

ដោយហេតុនេះពលរដ្ឋសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តមេត្តាជួយដាក់កម្លាំងស៊ើបអង្កេត ក្នុងរឿង លោក កុយ ម្ចាស់កាយយកខ្សាច់លក់នេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...