ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ឧក្រិដ្ធជនប្រើល្បិចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន កៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃព្រះរការ ក្នុងឃុំ ឆែបស្រុ...

ឧក្រិដ្ធជនប្រើល្បិចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន កៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃព្រះរការ ក្នុងឃុំ ឆែបស្រុកកំពុងស្រឡៅ១ ខេត្តព្រះវិហារ ជារៀងរាល់ថ្ងៃយប់ដោយមិនរំខានមន្ត្រីជំនាញពាក់ព័ន្ធឡើយ

-

ខេត្តព្រះវិហារ÷ប្រភពពីមន្ត្រីនិងប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌យើងឲ្យដឹងថានៅក្នុង ឆែប ស្រុកកំពុងឡៅ១។

បច្ចុប្បន្នមានក្រុមឧក្រឹដ្ឋជនកៀងគរឲ្យពលរដ្ឋចូលកាប់ព្រៃព្រះរកា នឹងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។បើតាមប្រភពច្បាស់ការពីកម្លាំងការពារព្រំដែនសព្វថ្ងៃម្នាក់គាត់ប្រាប់ថា បើខាងបរិស្ថានវិញចាប់តែគោយន្តដឹកឈើបន្តិចបន្ទួចទេ។

ចំណែកឡានកង់ដប់បែនដាក់មួយដង ២០ទៅ៣០គីប ដឹករៀងរាល់ថ្ងៃយប់មិនហានបង្ក្រាបទេគឺឈរសម្លឹងមើលយកតែលុយដាក់ហោប៉ាវតែប៉ុណ្ណោះ។ចំណែកអ្នកឈចាំទិញឈើក្នុងព្រៃព្រះរកាគេស្គាល់ឈ្មោះថា ឡេង ធារ៉ា ដែរល្បីល្បាញជាយូរឆ្នាំមកហើយពេលនេះកំពុងធ្វើសកម្មភាពយ៉ាងសប្បាយជាមួយនឹងជំនាញថ្នាក់ខេត្តទាំងមូលផងដែរ។

បញ្ជាក់ចំនុចដែរគេកាប់យកឈើព្រៃព្រះរកា គឺនៅចំនុច ស្រែឡាវស្រែខ្មែរ និងក្បាល់ដំរី ស្រែម្អម ស្ថិតនៅក្នុង ឃុំ ឆែបស្រុក កំពុងស្រឡៅ១ ខេត្តព្រះវិហារ ហើយកន្លែងស្ទុបឈើចាំលើកដាក់ឡានរៀងរាល់ថ្ងៃយប់នៅក្បែរភូមិ កាំកឿត ឃុំឆែប ស្រុក កំពង់ស្រឡៅ១ ខេត្តព្រះវិហារ។បើតាមស្លាកសញ្ញាហាមឃាត់នៅក្នុងព្រៃព្រះរកានឹងព្រៃឡង់គឺមិនអោយកាប់បំផ្លិតផ្លាញព្រៃ។បើ
គម្រោងUSAIDព្រៃឡង់បៃតង)ក្នុងតំបន់ការពារធម្មជាតិ
ជនទាំងឡាយណាល្មើសនឹងបំរាមក្នុងតំបន់ការពារធម្មជាតិគឺជាអំពើល្មើសច្បាប់ដែលត្រូវជាប់(ពន្ធនាគារ)ពី១ឆ្នាំ ដល់ ៥ឆ្នាំ និង/ឬពិន័យជាប្រាក់ពី១៥.០០០.០០០រៀលដល់១៥០.០០០.០០០រៀល។ជាក់ស្តែងកាលយប់ពីថ្ងៃទី ២២ ខែ គុម្ភះ ឆ្នាំ២០២២ក្រុមបងប្អូនអ្នកសារព័ត៌មានយើងទៅដល់ចំនុចខាងលើពិតជាបានឃើញដូចបងប្អូនប្រជាពលរដ្ឋ និងកម្លាំងការពារព្រំដែនប្រាប់យ៉ាងពិតប្រកដមែន។ហើយប្រភពមួយចំនួនទៀតលើកឡើងថាក្នុងនោះក៏មានក្រុមហ៊ុនមួយឈ្មោះ(ដោន)ក៏ជាអ្នកចាំទទួលទិញឈើខុសច្បាប់ទាំងនោះចូលក្រុមហ៊ុនដែរ។

ហើយកន្លងមកអង្គភាពសារព័ត៌របស់យើងខ្ញុំតែងតែផ្តល់ព័ត៌មានបទល្មើសជាច្រើនដងជូនអាជ្ញាមូលដ្ឋានដែរ តែគ្មានចំណាត់ការសោះឡើយ។ទាំងនេះគួរបញ្ជាក់បានថា អាជ្ញាធរនិងជំនាញមិនបានសហការ នឹងបញ្ជាក់បានពីការមិនចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងមិនបំពេញតួនាទីក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវដែរកំពុងកើតមានបទល្មើស។

ចំណែកឯការចរាចរណ៍លេខ០៥តម្រែលតម្រុងរបស់រាជរដ្ឋាភិបាលគឺប្រគល់ឲ្យលោកអភិបាលខេត្តជាប្រធានទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិដែរក្នុងខេត្តព្រះវិហារមានឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណអភិបាលខេត្តជាប្រធានតែគ្មានប្រសិទ្ធឡើយ ប្រហែលជាជនល្មើសទាំងនោះមានមន្តអាគមន៍អ្វីអាចបិទបាំងមិនឲ្យឯកឧត្តមដឹង។ជាចុងក្រោយសូមសុំពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយុទ្ធពលខេមរៈមិននិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែរជាប្រធានគណកម្មាធិការជាតិបង្ក្រាបធនធានធម្មជាតិសូមឯកឧត្តមដាក់កាសើបអង្កេតផងទានបើពុំដូចច្នោះទេ ព្រៃព្រះរកានិងព្រៃឡង់នឹងត្រូវរលាយថ្ងៃខាងមុខជាក់ជាពុំខានឡើយ។ហើយអង្គភាពរបស់យើងខ្ញុំរងចាំការបំភ្លឺពីការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើរបស់ក្រុមហ៊ុនរៀងរាល់ម៉ោងធ្វើការ។រិះគនក្នុងន័យស្ថាបនាគ្មានចេតនាជាន់ពន្លិចបុគ្គលជាមួយឡើយ៕សូមអរគុណ

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...