ខេត្តបាត់ដំបង÷ យើងដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន រឺ ក្រសួងរ៉ែនិង ថាមពលផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានគណបញ្ជាការឯកភាពខេត្ត គណបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំផងដែរ ។
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត បែរជា ប្រើយុទ្ធសាស្ត្រ កន្ទេលបន្លំដេក មិនខុសពីចាស់ បានលើកឡើងថា (មាន់ទំលើ អង្ករ ប្រាកដ ជាសុីអង្ករ ហើយបើទំលើ ស្រូវ ប្រាកដ ជា សុីស្រូវ មិនខាន) ដោយក្នុងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នា ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំស្ទើតែរលាយ ហិនហោច ។
តាមការជាក់ ស្តែង នៅក្នុងស្រុករតនៈមណ្ឌល បាត់ដំបង គេសង្កេត ឃើញ មានមន្ត្រី ជំនាញ ដូចជា រដ្ឋបាលឃុំស្រុកដែលរួមជាមួយមន្រ្តីបរិស្ថាន ផងដែរ ក្រុមឈ្មួញ ចូលទៅគាស់កាយដីភ្នំនិង ដឹកជញ្ជូន ដោយមិនមាន ច្បាប់ អនុញាត បានដឹកចែកចាយពាសពេញស្រុកយ៉ាងគគ្រឹកគគ្រេង បែរជាមិនឃើញបង្រ្កាប ឬទប់ស្កាត់ ឡើយ ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 25 ខែមេសាឆ្នាំ2022 សារពត៌មាន មេគង្គខ្មែរ បានឃើញរឿងចក្រពីរគ្រឿងដែលរបស់លោក មិល ស៊ីវធៀន ចូលគាស់កាយដីភ្នំបាណង់ដឹកលក់យ៉ាងរលូនដោយថាពង្រាបដីអោយពលរដ្ឋ។
ចំណែកលោកអភិបាលស្រុករតនៈមណ្ឌលវិញលោកបានមានប្រសាសន៍ថាក្រុមហ៊ុននោះលោកអោយអាជ្ញាធរភូមិឃុំចុះត្រួតពិនិត្យហើយអោយកាយតែដីពលរដ្ឋប៉ុណ្ណោះ។
រីឯ លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថាលោកពុំដឹងនោះទេតែទោះថ្នាក់ស្រុកអោយកាយក៏ត្រូវបង់ស៊ុយសាដែល។
ហេតុនេះពលរដ្ឋនឹងមហាជនស្នើសុំដល់ឯកឧត្ត សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំងចុះស៊ើអង្គេតនៅគ្រឿងចក្ររបស់លោក មិល ស៊ីវធៀននេះផងទានដើម្បីបានពន្ធចូលរដ្ឋផង ។