ថ្ងៃ​ព្រហស្បតិ៍, ខែ​មិថុនា 5, 2025
ផ្ទះព័ត៌មានសំខាន់លោកមេឃុំឈើទាលអោយក្រុមហ៊ុនលោកថាឡើងគាស់កាយដីភ្នំទទឹងដឹកយ៉ាងគក្រឹកគក្រែង

លោកមេឃុំឈើទាលអោយក្រុមហ៊ុនលោកថាឡើងគាស់កាយដីភ្នំទទឹងដឹកយ៉ាងគក្រឹកគក្រែង

-

ខេត្តបាត់ដំបង÷ យើងដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។

ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ រឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ណ ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទានព្រៃផងដែរ ។

ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នា ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 8 ខែមិថុនាឆ្នាំ2022 សារពត៌មាន មេគង្គខ្មែរ បានឃើញគ្រឿងចក្រមួយគ្រឿងចូលគាស់កាយដីភ្នំព្រៃយ៉ាងរលូនដោយថាអភិវឌ្ឍន៍ដោយគ្រឿងចក្រឈ្មោះលោកថា។ចំណែកលោកថាខ្ញុំចុះមកនេះចង្អុលបង្ហាញពីលោកមេឃុំឈើទាលប៉ុណ្ណោះ។

បញ្ហានេះដែលលោកអភិបាលស្រុកបាណន់បានមានប្រសាសន៍ថាលោកបានដឹងខ្លះដែរដោយលោកមេឃុំឡើងរបាយការមកស្រុកដើម្បីសុំកាយអភិវឌ្ឍន៍(តែលោកពុំទាន់ត្រួតពិនិត្យ)។

រីឯ លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថាលោកពុំដឹងនោះទេតែទោះថ្នាក់ស្រុកមន្ទីជំនាញអោយកាយក៏ត្រូវមន្ទីខ្ញុំដឹងដែរដើម្បីត្រួតពិនិត្យបង់ស៊ុយសាដែល។

ហេតុនេះពលរដ្ឋនឹងមហាជនស្នើសុំដល់ឯកឧត្ត សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំងចុះស៊ើបអង្គេតនៅគ្រឿងចក្រនេះផងទានដើម្បីបានពន្ធចូលរដ្ឋផង ។(គួររំលឹកថានៅក្នុងចំណុចកាយស្ថិតនៅភ្នំទទឹងក្នុងភូមិដូងឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...

តើដីធ្វើអាជីវកម្មរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតដែលគាស់កាយជារណ្ដៅដឹកលក់ក្នុងឃុំដានរុនស្រុកសូទ្រនិគមជាដីអ...

ខេត្តសៀមរាប: តាមសេចក្ដីរាយការពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថាដីនៅតំបន់នេះគឺជាដីលិចទឹកគ្រ...