ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់ល្បីមែនទីតាំងល្បែងស៊ីសង ជ្រកក្រោមតារាងបាល់ទះកំពុងតែផ្គើនទៅហ្នឹងច្បាប់តើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន...

ល្បីមែនទីតាំងល្បែងស៊ីសង ជ្រកក្រោមតារាងបាល់ទះកំពុងតែផ្គើនទៅហ្នឹងច្បាប់តើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមានវិធានការបែបណា?

-

ខេត្តបាត់ដំបង ÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា: មានទីតាំងល្បែងស៊ីសងជល់មាន់ បៀរនិងឆ្នោតឡូតូ តាមទូរទស្សន៍អនឡាញ ជ្រកក្រោមតារាងបាល់ទះ ជ័យជំនះនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងបើកដំណើរការលេងល្បែងសុីសងផ្គើនទៅហ្នឹងប្រសាសន៍របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ធ្លាប់ថ្លែងសន្តរកថាក្នុងអង្គប្រជុំនៅមុខមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់កន្លងមក អំពីបញ្ហាបទល្មើសផ្សេងៗដូចជាវង់ល្បែងស៊ីសងជាដើម។ល។ តើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមានវិធានការបែបណាដើម្បីទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនេះ..

ជុំវិញករណីនេះ÷ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើមន្ត្រីក្នុងមូលដ្ឋានឃុបឃិតជាមួយម្ចាស់ទីតាំងខាងលើនេះហើយមើលទៅ ទើបបានជាបើកលេងបានយ៉ាងរលូនហ្នឹងជុំវិញទីតាំងល្បែងស៊ីសងមួយកន្លែងនេះ បង្កើតអំពីបញ្ហាអសន្តិសុខដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ។ល។

ប្រជាពលរដ្ឋ បានទទូចស្នើសុំទៅដល់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែនអធិការក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនរគបាល ខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងសូមជួយពិនិត្យនឹងដាក់បទបញ្ជាអោយមន្ត្រីជំនាញក្រោមឱវាទធ្វើការចុះទប់ស្កាត់នឹងបង្ក្រាបទីតាំងខាងលើនេះផងទាន.ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...